ការតុបតែងផ្កាសម្រាប់ពិធីអាពាហ៍ពិពាហ៍ ត្រូវបានគេធ្វើឡើងតាមរបៀបចម្លងពីគ្នាទៅវិញ
ទៅមក ដែលមើលទៅហាក់ដូចជាមិនមានអ្វីគួរអោយចាប់អារម្មណ៍។ ប៉ុន្ដែនៅពេលអ្នកប្រើ
ប្រាស់ផ្កា ឬការតុបតែងចម្លែកពីគេ នោះថ្ងៃមង្គលការរបស់អ្នកនឹងត្រូវបានមនុស្សជាច្រើន
ចងចាំ។
តាមការស្រាវជ្រាវ មនុស្សមួយចំនួនធំគិតថា ព័ណ៌ស៊ីជំពូមិនបង្ហាញភាពថ្លៃថ្នូរនោះទេ នៅ
ពេលគេប្រើវាជាព័ណ៌សំខាន់នៅក្នុងពីធីអាពាហ៍ពិពាហ៍ ប៉ុន្ដែព័ណ៌ប្រផេះអាចជួយអោយ
ព័ណ៌ស៊ីជំពូកាន់តែមានភាពលេចធ្លោ និងគួរជាទីចាប់អារម្មណ៍ថែមទៀត។
បាច់ផ្កាសម្រាប់កូនប្រមុំ ៖ កូនក្រមុំ គួរតែជ្រើសរើសបាច់ផ្កាព័ណ៌ ស មិនគួរប្រើផ្កាព័ណ៌ស៊ី
ជំពូនោះទេ ព្រោះថាវាអាចជាន់ទៅនឹងព័ណ៌សំខាន់ក្នុងពិធីរៀបការ។ អ្នកអាចជ្រើសបាច់ផ្កា
ព័ណ៌ ស តែមួយមុខ ឬក៏អាចប្រើប្រាស់ផ្កាព័ណ៌ ស មួយបាច់ដែលមានផ្កាព័ណ៌ស៊ីជំពូពីរ បី
ទងលាយជាមួយ បែបនេះនឹងជួយអោយព័ណ៌ស៊ីជំពូមានភាពលេចធ្លោជាងមុន។
ផ្កាសម្រាប់កូកំលោះ ៖ ដើម្បីអោយសមស្របជាមួយព័ណ៌សំខាន់ក្នុងពិធីមង្គលការ នោះកូន
កំលោះគួរជ្រើសយកផ្កាព័ណ៌ស៊ីជំពូ ១ ទងដែលចងដោយបូព័ណ៌ប្រផេះ។
ផ្កាសម្រាប់តុបតែង ៖ អ្នកអាចជ្រើសយកផ្កាដែលមានព័ណ៌ស៊ីជំពូចាស់ ឬផ្កាកុលាបដើម្បី
ដាក់តាំងនៅក្នុងពិធីអាពាហ៍ពិពាហ៍។
នំអាពាហ៍ពិពាហ៍ ៖ អ្នកអាចជ្រើសនំសាមញ្ញដែលត្រូវបានតុបតែងដោយបូព័ណ៌ប្រផេះ រួម
នឹងផ្កាកុលាប ២ ទៅ ៣ ទង បែបនេះក៏អាចធ្វើអោយនំរបស់អ្នកមើលទៅមានលក្ខណៈ
ពិសេសជាងគេ (ទោះជាយ៉ាងណាក៏ដោយ ពិធីកាត់នំនេះ ត្រូវបានហាមឃាត់ ប៉ុន្ដែអ្នកអាច
ធ្វើពិធីកាត់នំនេះនៅយប់ផ្សំដំណេក)។
តុលំអ ៖ នៅលើតុនេះ អ្នកគួរដាក់ផ្កាកុលាបក្រហមមួយបាច់ធំមួយថូ ដើម្បីតាំងនៅលើ
កម្រាលតុព័ណ៌ប្រផេះ ព័ណ៌ផ្កា និងកម្រាលតុនឹងធ្វើអោយតុលំអនោះកាន់តែលេចធ្លោ។
ខាងក្រោមនេះ គឺជារូបភាពមួយចំនួនដែលអ្នកអាចស្វែងយល់បានថាខ្លួននឹងគួរជ្រើសរើស
តាមរបៀបណា ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ld