CamNews

យល់ដឹង 

រៀបការ នៅអាយុប៉ុន្មានទើបល្អបំផុត?

អាពាហ៍ពិពាហ៍មិនមែនជារឿងលេងសើចនោះឡើយ ការសម្រេចចិត្តរួមជាមួយនឹងកត្តា
អាយុ នឹងមានឥទ្ធិពលទៅលើជីវិតគ្រួសារនាពេលអនាគតរបស់អ្នកមិនខាន។



ការយល់ដឹងពីអាយុ
មនុស្សភាគច្រើនយល់ថា ការរៀបការគួរតែត្រូវបានធ្វើឡើងនៅពេលពួកគេមានអាយុជាង
២០ឆ្នាំ ល្អបំផុតគឺចាប់ពី២៣ទៅ២៧ឆ្នាំ។នៅក្នុងវ័យនេះ អ្នកបានរៀនចប់មហាវិទ្យាល័យនិង
កំពុងធ្វើការ ហើយចាប់ផ្ដើមមានបទពិសោធរបៀបមនុស្សធំ។ការយកគ្រួសារនៅពេលមាន
វ័យចាប់ពី៣០ឡើង អាទិភាពនៃជម្រើសរបស់អ្នកនឹងត្រូវថយចុះច្រើន ម្យ៉ាងទៀត វានឹងមិន
ល្អសម្រាប់ការបង្កើតកូននៅពេលអនាគត។

ជាទូទៅ ចំណេះដឹងតែងមានសារសំខាន់ចំពោះស្រ្ដីភេទក្នុងកជីវិតអាពាហ៍ពិពាហ៍និងការ
រក្សាសុភមង្គលគ្រួសារ។លោកបណ្ឌិត Terri Orbuch ម្ចាស់សៀវភៅ ៥ជំហានសាមញ្ញដើម្បី
ធ្វើឱ្យអាពាហ៍ពិពាហ៍ក្លាយជាល្អប្រសើររហូតដល់មានភាពអស្ចារ្យ បានមានប្រសាសន៍ថា ៖
ស្រ្ដីដែលមានការរៀនសូត្រច្រើនតែងតែមានការជឿជាក់លើខ្លួនឯងជាងស្រ្ដីដែលមិនមាន
ការអប់រំខ្ពស់ ហើយពួកនាងក៏មានភាពងាយស្រួលក្នុងការចែកផ្លូវជាមួយបុរសជាដៃគូដែល
នាងយល់ថាមិនស័ក្ដិសមនឹងគ្នា។


ស្ដ្រីជាច្រើនបានប្រញាប់រៀបការដើម្បីស្វែងរកទីបង្អែកផ្នែកហិរញ្ញវត្ថុ។ប្រការនេះ ពិតជាមិន
ត្រឹមត្រូវនោះទេ តែតាមរយៈនេះ វាក៏នឹងធ្វើឱ្យអ្នកបាត់បង់ភាពម្ចាស់ការរបស់ខ្លួន ព្រោះថា
អ្នកណាជាម្ចាស់ផ្នែកហិរញ្ញវត្ថុ អ្នកនោះនឹងជាម្ចាស់លើផ្នែកទូទៅក្នុងគ្រួសារ។ដូច្នេះ ជាការ
ជំនួសឱ្យការរំពឹងតែលើប្រាក់កាសរបស់ស្វាមី អ្នកក៏គួររកប្រាក់ដោយខ្លួនឯងដើម្បីការពារ
ខ្លួននៅពេលចាំបាច់។

ការវិភាគជាក់ស្ដែង
ការជ្រើសរើសអាយុដើម្បីរៀបការវាមិនសំខាន់ស្មើនឹងការវាយតម្លៃស្ថានភាពជាក់ស្ដែងនោះ
ទេ។អាយុ២០ឬ២១ឆ្នាំ អ្នកក៏អាចរៀបការបានដែរ ប្រសឹនអ្នកបានត្រៀមខ្លួនគ្រប់គ្រាន់ផ្នែក
ស្មារតិ ប្រាក់កាសនិងចំណេះដឹងមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាគ្រួសារ។

ចូរឆ្លើយនឹងសំនួរខាងក្រោមដើម្បីស្វែងយល់ថាតើអ្នកត្រៀមខ្លួនបានល្អឬនៅដើម្បី
មានគ្រួសារ ៖


១/ រៀបការនៅពេលនេះ តើបានអ្វីនិងបាត់អ្វី។អ្នកបានត្រៀមដើម្បីទទួលយកចំណូលចិត្ត
បុគលនិងភាពអញ់និយមពីអ្នកដទៃ?

២/ប្រាក់ចំណាយមូលដ្ឋានសម្រាប់គ្រួសារតើត្រូវយកពីណា។ប្រាក់ចំណូលរបស់អ្នកទាំងពីរ
អាចគ្រប់គ្រាន់សម្រាប់ការចាយវាយឬអត់?

៣/ គម្រោងជីវិតបែបណា កូនត្រូវយកប៉ុន្មាននាក់?

៤/ ធ្វើបែបណាដើម្បីបង្កើតតុល្យភាពរវាងជីវភាពគ្រួសារនិងការងារ?

៥/ គោលការសម្រាប់ដោះស្រាយភាពខ្វែងគំនិតគ្នាគឺយ៉ាងដូចម្ដេច?

៦/ សម្របសម្រួលទំនាក់ទំនងរវាងគ្រួសារទាំងសងខាងនិងការរក្សាទំនាក់ទំនងមិត្តភ័ក្ដិ
បច្ចុប្បន្នត្រូវធ្វើបែបណា?

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LM

Tags: girlfamilyweddingget married