CamNews

យល់ដឹង 

ឡើងគ្រែលើកដំបូងត្រូវធ្វើអ្វីខ្លះ?

ខាងក្រោមនេះគឺជាការណែនាំរបស់អ្នកជំនាញការផ្នែកសុខភាពផ្លុវភេទ ៖

សុវត្ថិភាព
ពុំមានការឡែងគ្រែណាមួយដែលមានសុវត្ថិភាព១០០%នោះទេ តែអ្នកត្រូវតែប្រាកដថា
អ្នកអាចការពារខ្លួនបាន ហើយដៃគូប្រុសរបស់អ្នកបានប្រើប្រាស់ស្រោមអនាម័យ។ចូរ
ព្យាយាមនិយាយឱ្យគាត់ដឹងច្បាស់ពីសុខភាពផ្លូវភេទរបស់អ្នក។

កុំរំពឹងពីគាត់ច្រើនពេក

ការស្វែងយល់ពីផ្លូវភេទក៏ដូចទៅនឹងការស្វែងយល់ពីនរណាម្នាក់ដូច្នោះដែរ វានឹងត្រូវ
បានកែលំអជាសន្សឹមៗ ហើយអ្នកនឹងបានស្រួលចិត្តស្រួលកាយបន្ដិចម្ដងៗ។បែបនេះ អ្នកមិនត្រូវមានអារម្មណ៍តានតឹងឬព្យាយាមបង្កើតរាត្រីមួយដ៏មហាអស្ចារ្យនោះទេ។
ដោយសារតែ វាគ្រាន់តែជារាត្រីដំបូងមួយក្នុងចំណោមរាត្រីរាប់ពាន់ផ្សេងទៀតកំពុង
រង់ចាំអ្នកនៅពេលក្រោយ។

បេះដូង
នៅក្នុងលើកដំបូងនៃការឡើងគ្រែ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ឈឺផ្សា តែអ្នកមិនចាំ
បាច់យកចិត្តទុកដាក់ចំពោះបញ្ហានេះ។ដងដង្ហើមឱ្យបានវែងៗ វាអាចជួយឱ្យអ្នកមាន
អារម្មណ៍ស្រួលឡើងវិញនិងអាចបន្ដការប្រយុទ្ធ ទៀតបាន។

៤/ កំដៅសាច់ដុំមុនពេលចូលប្រកួត
បណ្ដាធាតុផ្សំដែលនាំទៅរកចំនុចកំពូលមានដូចជាការឱប ថើប ស្ទាបអង្អែលនិងការ
ធ្វើឱ្យស្រើបស្រាលដោយសំដីជាដើមគឺជាប្រការដែលមិនអាចខ្វះបានក្នុងដំណើរឆ្ពោះ
ទៅរកឋានស្រណុកប្រកបដោយភាពអស្ចារ្យបំផុត។

ត្រូវប្រាកដថាជាតិរំអិលមានគ្រប់គ្រាន់មុនពេលចេញដំណើរ
អ្នកត្រូវតែប្រាកដថា ជាតិរំអិលរបស់អ្នកមានគ្រប់គ្រាន់សម្រាប់ឆាកប្រយុទ្ធ។ប្រសឹន
ប្អូនស្រី របស់អ្នកមានសភាពស្ងួតពេក វានឹងបង្កភាពលំបាកដល់អ្នក។ជាងនេះទៀត អាការៈស្ងួតក៏ងាយនឹងធ្វើឱ្យស្រោមអនាម័យរហែក។

សម្លេង
គួរតែធ្វើឱ្យដៃគូរបស់អ្នកដឹងថាអ្នកមានអារម្មណ៍ស្រើបស្រាល។បុរសទាំងឡាយតែង
ចង់ស្ដាប់សម្លេងរបស់អ្នកនៅពេលកំពុងប្រតិបត្តិការព្រោះថាពួកគេងាយនឹងមានភាព
ស្រើបស្រាលដោយសារតែសម្លេងចេញពីដើម ក របស់ដៃគូស្រីរបស់ពួកគេ ដូច្នេះអ្នក
មិនចាំបាច់ខ្មាស់អៀនក្នុងការបញ្ចេញសម្លេងតាមស្ថានភាពនៃការប្រយុទ្ធនោះឡើយ។

កុំចាត់ទុកដៃគូថាគាត់មានបទពិសោធច្រើន
ទោះជាដៃគូរបស់អ្នកមានចំណេះដឹងច្រើនឬមានបទពិសោធច្រើនផ្នែកផ្លូវភេទ ប៉ុន្ដែ
ពួកគេក៏នៅតែព្រួយបារម្ភថាតើខ្លួនបានបំពេញបំណងសម្រាប់ដៃគូស្រីរបស់ខ្លួននោះ
ឬអត់។ដូច្នេះ គួរតែសហការគ្នាដើម្បីស្វែងរកភាពសមស្របសម្រាប់អ្នកទាំងពីរ។

កុំធ្វើពើជាស្រួល
ប្រសឹនអ្នកធ្វើពើជាស្រួល នោះវាគ្រាន់តែជាការកុហក់ខ្លួនឯងប៉ុណ្ណោះ។ចូរឱ្យដៃគូ
ប្រុសរបស់អ្នកដឹងថាអ្នកកំពុងទៅដល់ផ្លូវជម្រិល អ្នកចង់រង់ចាំដៃគូអ្នក ដូច្នេះវានឹង
បង្កើនកម្លាំងឱ្យដៃគូអ្នក ហើយអ្នកទាំងពីរនឹងបានសុខស្រួលជាមួយគ្នានៅពេលមាន
ឱកាសសមស្រប។

ប្រដាប់ភេទបុរស អាចនឹងពិបាកគ្រប់គ្រង
ការឆាប់ចេញទឹកកាមនិងការពិបាកក្រោធ តែងកើតឡើងចំពោះបុរសនៅពេល
ចូលទីលានប្រយទ្ធជាលើកទីមួយ។ប្រសឹនដៃគូប្រុសរបស់អ្នកមានបញ្ហាបែបនេះ
អ្នកមិនគួរព្រួយបារម្ភពេកនោះទេ ចូរទុកឱ្យកាំភ្លើងធំ របស់គាត់សម្រាកកាយដើម្បី
យកកម្លាំងសម្រាប់ឡើងឆាកប្រយុទ្ធនៅពេលបន្ដិចទៀត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ cp

Tags: girlbeautyfirst timehave sexsexual