CamNews

ម្រាមជើងក្មេងប្រុសម្នាក់របួសយ៉ាងធ្ងន់ធ្ងរដោយសារ ជណ្តើរយន្ត

សឹង្ហបុរី៖ ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ត្រូវបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែម្រាមជើង ខាងស្តាំរបស់គេបានចូលទៅក្នុងជណ្តើរយន្តនៅក្នុងផ្សារ ថាម៉ាន់ ជូរ៉ុង(Taman Jurong) កាលពីសៀលថ្ងៃសៅរ៍។ ក្មេងប្រុសរងគ្រោះនោះត្រូវបាននាំយកទៅកាន់ មន្ទីរពេទ្យ សាកលវិទ្យាល័យជាតិដោយឪពុករបស់គេ។ សាក្សីដែលបាន នៅកន្លែងកើតហេតុផ្ទាល់ ហើយក៏ជាអ្នកនៅលើជណ្តើរយន្តនោះបាននិយាយថាស្បែកជើងផ្ទាត់ម្ខាងរបស់ក្មេងប្រុស នោះបានជាប់នៅក្នុងខ្សែពានរបស់ជណ្តើរយន្តហើយក្មេងប្រុសនោះបានដួលទៅនិងដី។

អ្នកដែលបានឃើញហេតុការណ៍ផ្ទាល់បានអោយនិយាយថា "មានឈាមច្រើនណាស់នៅ លើដីហើយមេជើងរបស់ក្មេងប្រុសនោះបានជាប់នៅខាងក្នុងជណ្តើរ យន្ត, បន្ទាប់មកឪពុក របស់គេបានមកដល់ដោយមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង រី​ឯម្តាយរបស់ក្មេងប្រុសនោះវិញ បានស្រែករកជំនួយ។ ហើយក្មេងប្រុសនោះយំយ៉ាងខ្លាំង។" ហេតុការណ៍ដូចគ្នានេះបាន
កើតឡើងម្តងរួចមកហើយកាលពីឆ្នាំ២០០៩នៅលើជណ្តើរយន្តដូចគ្នានេះដែលបានធ្វើអោយ
ក្មេងអាយុ៤ឆ្នាំម្នាក់ហើមជើងយ៉ាងខ្លាំងត្រង់កន្លែងភ្នែកគោ បន្ទាប់ពីម្រាមជើងរបស់គេបាន
ជាប់ក្នុងជណ្តើរយន្តនេះ។ក្មេងប្រុសនោះគឺកំពង់តែនៅជាមួយនិងបងប្រុសនិងម្តាយរបស់
ខ្លួនក្នុងពេលកំពុងចុះជណ្តើរយន្តនៅជាន់ទី២នៃផ្សារ ថាម៉ាន់ ជូរ៉ុង៕

ប្រភព៖ Channel News Asia
ដោយ វឌ្ឍនា

Tags: singaporeboyaccidentescalatortoesevered