CamNews

ព័ត៌មានអន្តរជាតិ 

សាកសព ៩ នាក់ហើយ រកឃើញពី ការធ្លាក់យន្តហោះ AirAsia ខណៈម្នាក់ ស្គាល់ប្រវត្តិរូប ពិតប្រាកដ

ព័ត៌មានអន្តរជាតិ ៖​ ក្រុមរុករក​ និង ស្រាវជ្រាវ កំពុងតែបន្តស្វែងរកបន្ថែមទៀត នូវ សាកសពមនុស្ស ក៏ដូចជា បំណែកកំទេចកំទី ពីករណីធ្លាក់យន្តហោះ ក្រុមហ៊ុន AirAsia ជើងហោះហើរ   QZ8501 នៅ ឯវិសាលភាព លើផ្ទៃសាគរ សមុទ្រ Java Sea ខណៈបញ្ហាប្រឈមរបស់ពួកគេ នោះគឺ  លក្ខខ័ណ្ឌអា កាសធាតុមិនអំណោយផល ។

នាវា យន្តហោះ ក៏ដូចជា ឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង ត្រូវបានគេប្រើប្រាស់ ជា  មធ្យោបាយ   ដ៏មាន សក្តានុពល ក្នុងការតាមស្វែងរកជនរងគ្រោះ ធ្លាក់យន្តហោះលើកនេះ ។  គួរ បញ្ជាក់ថា ក្រុមមនុស្ស ភាគច្រើននៅលើយន្តហោះ នៅបន្តបាត់ខ្លួននៅឡើយខណៈមន្រ្តីពាក់ព័ន្ធពុំទាន់មានការគូសបញ្ជាក់ ថាបានរកឃើញ តួយន្តហោះ នៅឡើយទេ ។

អាជ្ញាធរ ក្រោយពីបានធ្វើការស៊ើបអង្កេត ឯករាជ្យបានឈានទៅដល់កំណត់អត្តសញ្ញាណសាកសព ជនរងគ្រោះម្នាក់ ក្នុង ចំ ណោម ៩    នាក់ នោះគឺ ជាសាកសពស្រ្តីម្នាក់   មានឈ្មោះ  Hayati Lutfiah Hamid  ជា ជន  ជាតិ ឥណ្ឌូនេស៊ី មានវត្តមានមកពីទីក្រុងធំទី ២ របស់ប្រទេស ទីក្រុង Surabaya  ។ បន្ថែម  ពី លើនេះ របាយការណ៍ បញ្ជាក់អោយដឹងថា ស្វាមី លោកស្រី ក៏ដូចជា កូនស្រី លោកស្រី ក៏​មានវត្តមាននៅលើយន្តហោះបាត់ខ្លួន ខាងលើដូចគ្នាដែរ ។

គួរបញ្ជាក់ថា ក្រុមគ្រួសារ  ជនរងគ្រោះស្លាប់ បា ត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះលើកនេះ ក្រោយពីមានការគូសបញ្ជាក់អត្តសញ្ញាណលោកស្រី    បានច្បាស់លាស់ ពួកគេបានយកសពទៅធ្វើ កម្មវិធីបុណ្យ តាមប្រពៃណី កាលពីរសៀលថ្ងៃព្រហស្បត្តិ៍     ម្សិលមិញនេះ ស្របពេលដែល ចម្លាក់ថ្ម មុខផ្នូរលោកស្រី ត្រូវបានគេចារថ្ងៃមរណភាព ថ្ងៃទី ២៨ ធ្នូ ២០១៤ ៕

- អាន ៖ ១ មករា ប្រារព្ធ កម្មវិធីបុណ្យសព លើកដំបូង ជូនជនរងគ្រោះ ធ្លាក់យន្តហោះ AirAsia

- អាន ៖ សាកសព មនុស្ស ៣ នាក់ ក្នុងនោះ អ្នកបម្រើការ លើយន្តហោះម្នាក់ រកឃើញ នៅកន្លែងធ្លាក់យន្តហោះ AirAsia

- អាន ៖  រកឃើញហើយ បំណែកកំទេចកំទី យន្តហោះ និង សាកសពមនុស្សស្លាប់ ខណៈបញ្ជូនអ្នក មុជ ទឹក ទៅបញ្ជាក់បន្ថែម

- អាន ៖ Update : បំណែកកំទេចកំទី ដែលបានប្រទះឃើញ នោះ ពិតជាបំណែកយន្តហោះ AirAsia ដែលបានធ្លាក់

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501