CamNews

កំសាន្ត 

ទីបំផុត Angelina Jolie និង Brad Pitt សំរេចចិត្តរៀបការហើយ

បើយោងតាមសារព័តមានក្រៅស្រុកបានរាយការណ៍ថា Angelina និង Brad បានសុំសិទ្ធិ
រៀបការតាមផ្លូវច្បាប់រួចរាល់អស់ហើយ មានន័យថាក្នុងរយះពេល ៩០ ថ្ងៃទៀតគូរស្នេហ៍
មូយគូរនេះនឹងប្រារព្ធធ្វើពីធីមង្គលការជាសាធារណៈហើយ ។



Angelina និង Brad គ្រោងរៀបចំពិធីមង្គលការនៅ Los Angeles មុនពេលដែលពួកគេត្រូវ
ចាកចេញទៅរស់នៅក្នុងវិមាន Chateau MIRAVAL Brignoles នៅប្រទេសបារាំងដែលមាន
តំលៃ ៣៥ លានផោនក្នុងឧសភាខាងមុខនេះ ។ Brad Pitt និយាយថា ពួកគេចាស់អស់ហើយ
ល្មមដល់ពេលរៀបការហើយ ។
ប៉ុន្មានថ្ងៃមុនគេប្រទះឃើញ Angelina មិនបានពាក់ចិញ្ចៀនរៀបការតំលៃថ្លៃដែល Brad Pitt
ជូននេះតែនាងបានពាក់ចិញ្ចៀនដ៏សាម័ញដែលចិញ្ចៀននោះគឺជាកាដូដែល លោកយាយតួត
របស់ Brad Pitt បានជួននាង ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: angelina jolie brad pitt married