ខ្លាំង ដោយសារតែត្រូវបានក្រុមជីកមាសវាយប្រហារ និងសម្លាប់។
មើលពីលើ សហគមន៍ Irotatheri នៃកុលសម្ព័ន្ធ Yanomami ស្ថិតនៅក្នុងរដ្ឋ Amazonas នៃ
ប្រទេស Venezuela មានចម្ងាយពី Brazil ប្រហែល ១៩គីឡូម៉ែត្រ។ ប្រជាជននៅទីនេះ ថ្លែង
ថា ពួកគេតែងត្រូវក្រុមអ្នកជីកមាសមកពី Brazil វាយប្រហារដោយឧទ្ធម្ភាគចក្រ និងបានសម្លាប់
មនុស្សយ៉ាងតិច ៨០នាក់ហើយដែរ។ ប៉ុន្ដែអាជ្ញាធរ Venezuela បានអោយដឹង កាលពីសប្ដាហ៍
មុននេះថា ពួកគេមិនបានរកឃើញភ័ស្ដុតាងណាមួយ ដែលបង្ហាញពីការវាយប្រហារនេះនោះទេ។
នៅក្នុងដំណើរត្រួតពិនិត្យរបស់មន្ដ្រីរដ្ឋាភិបាល កាលពីថ្ងៃទី ៧កញ្ញានេះ ក្រុមអ្នកយកព័ត៌មាន
បានថតយករូបភាព និងបានស្វែងយល់ពីការរស់នៅរបស់កុលសម្ព័ន្ធខាងលើនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing