CamNews

កុមារី ចិនដែលត្រូវរថយន្ដកិនមានអាការៈធូស្រាល បន្ដិចហើយ


យោងតាម គេហទំព័រ Shanghai Daily កុមារី Yue Yue នៅតែមិនទាន់អាចដកដង្ហើម
ដោយខ្លួនឯងបាន ហើយកំពុងត្រូវបានព្យាបាល និងថែទាំជាពិសេស។ គ្រូពេទ្យ Wen
Qiang អនុប្រធានមន្ទីរពេទ្យដែលកំពុងព្យាបាលឱ្យ Yue Yue បានមានប្រសាសន៍ថា
របួសដែលអាចប៉ះពាល់ដល់ជីវិតកុមារីនេះគឺនៅត្រង់ខួរក្បាល។ លោក Wen និយាយ
ថា សម្ពាធឈាមរបស់ក្មេងនេះមានការកើនឡើងបន្ដិច បានន័យថា នាងនឹងមិនត្រូវ
ការថ្នាំជំនួយសម្ពាធឈាមច្រើនដូចមុន។ ទោះជាយ៉ាងក៏ដោយ កុមារីនេះកំពុងស្ថិត
នៅក្នុងស្ថានភាពគ្រោះថ្នាក់នៅឡើង។


Yue Yue មានសញ្ញាធូរស្រាលជាងមុនបន្ដិច ប៉ុន្ដែនៅតែស្ថិតក្នុងស្ថានភាពគ្រោះថា្នក់។

កាលពីម្សិលមិញម្ដាយរបស់ក្មេងស្រីនេះបានបញ្ចេញព័ត៌មានពីកូនរបស់ខ្លួននៅលើ
គេហទំព័រសង្គមមួយ ដោយនិយាយថា ៖ �យើងខ្ញុំទទួលបានការហៅទូរស័ព្ទពីសប្បុ
រសជនជាច្រើនដែលពួកគេបានជួយលើកទឹកចិត្ត និងមានបំណងជួយជាថវិការ។ ក្រុមគ្រួសារយើងខ្ញុំពុំមានពាក្យពេចន៍អ្វីដើម្បីថ្លែងឱ្យដូចចិត្តនោះទេ យើងខ្ញុំពិតជា
អគុណខ្លាំងណាស់� ។

ក្រុមគ្រូពេទ្យកំពុងថែទាំ កុមារី Yue Yue ។

ក្នុងយប់ថ្ងៃទី១៨ តុលា ទំព័រ Microblog របស់នាង Qu ទទួលបានការចែករំលែក និង
ការលើកទឹកចិត្តពីអ្នកលេង អ៊ីធឺរណិត ជាង​ ១ ម៉ឺននាក់។ ពួកគេបានផ្ញើសាររាប់ពាន់
បួងសួងសូមឱ្យកូនស្រីរបស់នាងឆាប់បានជាឡើងវិញ ទន្ទឹមនឹងនេះពួកគេក៏បានផ្ញើ
សារលើកទឹកចិត្តក្រុមគ្រួសាររបស់កុមារីរងគ្រោះនេះដែរ។ កាលពីថ្ងៃទី ១៦ តុលា ពួកគេមានការព្រួយបារម្ភនៅពេលទទួលបានដំណឹងថា ខួរក្បាលរបស់ Yue Yue
បានស្លាប់ ប៉ុន្ដែ ព័ត៌មានដែលនិយាយអំពីស្ថានភាពប្រសើរឡើងរបស់កុមារីនេះបាន
ធ្វើឱ្យក្រុមអ្នកលេង អ៊ីធឺរណិត មានការត្រេកអរ។

គួររំលិកថា Yue Yue ត្រូវបានរថយន្ដពីរគ្រឿងកិនជាបន្ដបន្ទាប់កាលពីថ្ងៃទី​ ១៣ ខែ
តុលា នៅក្បែរផ្សាមួយក្នុងទីក្រុងFoshan ខេត្រ ក្វាងតុង ។ ប្រការដែលគួរនិយាយ
នោះគឺរយៈពេល ៧ នាទីក្រោយពីរថយន្ដពីរគ្រឿងបានកិនក្មេងស្រីនេះទើបមានស្ដ្រី
អ្នករើសសំរាមម្នាក់បានជួយយកទៅកាន់មន្ទីរពេទ្យ។


ពុកម្ដាយរបស់Yue Yue លុតជង្គង់អគុណអ្នកដែលបានជួយយក
កូនស្រី
របស់ខ្លួនទៅកាន់មន្ទីរពេទ្យ។

គេហទំព័រLegal Evening News កាលពីម្សិលមិញបានផ្សាយថា អជ្ញាធម៌ក្រុង Foshan
មានគម្រោងនឹងផ្ដល់រង្វាន់ដល់ស្ដ្រីរើសសំរាមម្នាក់ដែលមានឈ្មោះថា Chen Xianmei
អាយុ ៥៨ ឆ្នាំ ដោយសារតែអំពើល្អដែលខ្លួនបានជួយដល់ Yue Yue ។ ស្ដ្រីអ្នករើស
សំរាមម្នាក់នេះ មានស្រុកកំណើតនៅក្រុង Qingyuan ខេត្រ ក្វាងតុង បានមកកាន់
ក្រុង Foshan តាំងពីឆ្នាំ២០០៩ និងកំពុងរស់នៅជាមួយកូនដែលកំពុងធ្វើការនៅទី
នេះ។ ការងាររបស់ស្ដ្រីនេះ គឺដាំស្លរឱ្យក្រុមហ៊ុនមួយ ហើយនៅពេលទំនេរ គាត់ក៏
ទៅរើសក្រដាសប្រអប់ជាដើម នៅក្នុងផ្សាមួយដើម្បីលក់យកប្រាក់កំរៃបន្ថែម។


ម្តាយរបស់ ក្មេងស្រី



អ្នកស្រី Chen
អ្នកស្រី Chen ដែលជាអ្នករើសសំរាមនេះ បានមានឈ្មោះល្បី មានអ្នកស្គាល់ច្រើន
បន្ទាប់ពីនៅលើអ៊ីនធឺរណិត ខ្លីបវីដេអូ មួយដែលថតបានដោយ កាមេរ៉ា សន្ដិសុខ បង្ហាញពីសកម្មភាពជួយសង្គ្រោះកុមារី Yue Yue ក្រោយពីមានមនុស្ស ១៨ នាក់ដែល
គ្មានចិត្ត បានដើរកាត់ទីនោះដោយមិនបានអើពើដល់ជនរងគ្រោះ​កំពុងដេកក្នុងថ្លុក
ឈាមទល់តែសោះ។ ឆ្លើយតបនឹងសំនួរដែលសួរថា​ ៖ តើគាត់ជួយដល់ក្មេងនេះគឺ
ចង់ល្បីឈ្មោះមែនទេ ? អ្នកស្រីឆ្លើយថា ៖ នេះគឺគ្រាន់តែជាសកម្មភាពដែលធ្វើតាម
សភាវគតិប៉ុណ្ណោះ។


រីឯកុមារីជនរងគ្រោះនេះ រស់នៅជាមួយពុកម្ដាយ រួមនឹងបងប្រុសម្នាក់អាយុ ៧ ឆ្នាំនៅ
ក្បែរផ្សា។ នៅមុនពេលកើតហេតុ ម្ដាយរបស់​ Yue Yue ដែលកំពុងហាលខោអាវនៅ
ជាន់លើបានឃើញនាង និងបងប្រុសនាងរត់ចេញទៅក្រៅដើម្បីលេងជាមួយមិត្តភ័ក្ដ។
បន្ទាប់ពីឮសម្លេងស្រែកថាមានក្មេងម្នាក់ត្រូវឡានកិន Qu ក៏ប្រញាប់រត់ទៅមើល ហើយក៏បានឃើញកូនស្រីរបស់ខ្លួនកំពុងដេកក្នុងថ្លុកឈាម។
នៅក្នុងយប់ថ្ងៃកើតហតុនោះតែម្ដង ប៉ូលិស បានចាប់ខ្លួនអ្នកបើកបរត្រកូល Jiang ជាអ្នកបើកឡានទីពីរកិនកុមារីនេះ។ អ្នកបើកបរឡានទីមួយដែលបានបង្កហេតុមាន
ត្រកូល Hu បានមកសារភាពនៅរសៀលថ្ងៃអាទិត្យ (១៦ តុលា)។

បុរសត្រកូល Hu នេះបានប្រាប់កាសែត Guangzhou Daily ថា ខ្លួនដឹងថាបានកិនលើ
អ្វីមួយប៉ុន្ដែមិនបានដឹងថានោះជាក្មេងស្រីនោះទេ ព្រោះពេលនោះមានភ្លៀងធ្លាក់ខ្លាំង
គាត់មិនអាចមើលឃើញឬស្ដាប់ឮសម្លេងក្មេងស្រែកនោះដែរ។ គាត់បានដឹងពីហេតុ
ការណ៍នេះ បន្ទាប់ពីបានអានព័ត៌មានតែប៉ុណ្ណោះ ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ Shanghai Daily

Tags: accidenttrucks rolledchinese girls