CamNews

តារា 

សាច់រឿងរ៉ូមែនទិចរបស់បុរសសង្ហា Mario និងស្រីស្អាត Davika នឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ

ព័ត៌មានកំសាន្ត ៖ សាច់រឿងថ្មីរបស់តារាល្បី Mario Maurer និង​ ​Mai Davika ដែលជាដៃគូចាស់នៅក្នុងរឿង "Pee Mak" ពេលនេះបានលេចមុខសារជាថ្មីម្តងទៀតនៅក្នុងរឿងថ្មីដែលមានចំណងជើងថា "Boung Ban Ja Thorn" ។​

សាច់រឿងនេះត្រូវបានថតចប់សព្វគ្រប់ ហើយតារាប្រុសស្រីនេះ និងតួអង្គជាច្រើនទៀតបានចូលរួមនៅក្នុងពិធីក្រុងពាលីរឿង "Boung Ban Ja Thorn"  នេះ កាលពីពេលថ្មីៗនេះ ។ 

សាច់រឿង "Boung Ban Ja Thorn" នេះគឺជារឿងបែបមនោចេតនា រ៉ូមែនទិច រឿង​នេះ​ដែរ​នឹង​ត្រូវ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​លេខ​៣​ នៃប្រទេសថៃ ។

ហើយនៅក្នុងរឿងនោះមានតួសម្តែងផ្សេងៗដូចជា Derrick global Ma, Sarah Little Ridge, Marian Chong baby at Rutgers at, Apo Nat Lyon baby, chick master brand, a Summit, Kosin University Department, Heart Heart Kan. Boy, sun, និងអ្នកផ្សេងៗជាច្រើនទៀត រីឯតួអង្គឯកនោះគឺ Mario Maurer និង​ ​Mai Davika ។

តោះកុំឲ្យខាតពេលយូរពេលនេះ Camnews នឹងនាំអ្នកទៅទស្សនារូបថតស្អាតជាច្រើន ដែលតារាល្បីៗបានទៅចូលរួមនៅក្នុងពិធីក្រុងពាលី ទាំងអស់គ្នា ៕



















ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ Kenh14


Tags: Mario Maurer ​ ​Mai Davika