CamNews

តារា 

World Soccer: Ronaldo ទទួលបានតំណែង ជាកីឡាករ ឆ្នើមបំផុត ពិភពលោក

កំពូលខ្សែបម្រើដ៏ឆ្នើម សញ្ជាតិពរទុយហ្គាល់ បានវ៉ាឈ្នះពិន្ទុ កីឡាករ Messi ហើយដណ្តើមបាន ជាកីឡាករឆ្នើមពិភពលោក តាមរយះការជ្រើសរើសរបស់ ទស្សនាវត្តី World Soccer ដែលបាន ប្រារព្ធធ្វើឡើង។

បើតាមលទ្ធផលដែលទស្សនាវត្តី World Soccer ទើបតែបង្ហាញឲ្យដឹង Cristiano Ronaldo បាន នាំមុខគេ ក្នុងការជ្រើសរើសនេះ ជាមួយនឹងពិន្ទុ ១០៧៥ ពិន្ទុ ដោយបានឈ្នះ អ្នកឈរតំណែង លេខ២ Lionel Messi (បាន ៩២៦ ពិន្ទុ) ហើយអ្នកជាប់លេខ៣ គឺ Frank Ribery ជាមួយនឹងពិន្ទុ ៨៧០ ពិន្ទុ។

ជាមួយនឹងពិន្ទុដែលបានឈ្មះដាច់នេះ Ronaldo ត្រូវបានក្លាយជា កីឡាករឆ្នើម ពិភពលោក ជា លើកទី២ តាមរយះ World Soccer ធ្វើការជ្រើសរើស។ កាលពីមុន កំពូលកីឡាករឆ្នើមម្នាក់នេះ ធ្លាប់ទទួលបានតំណែងនេះ ម្តងដែរកាលពីឆ្នាំ ២០០៨ ក្នុងពេលដែលរូបគេ កំពុងតែលេងនៅ
ក្លឹប Manchester United។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងអំឡុងរយះពេល ១៤/១៦ ឆ្នាំចុងក្រោយនេះ បណ្តាកីឡាកររូប ណាដែលបានជាប់ឈ្មោះជា កីឡាករឆ្នើមបំផុត ពិភពលោក ប្រចាំឆ្នាំ តាមរយះការជ្រើសរើស របស់ World Soccer លទ្ធផលចុងក្រោយសុទ្ធតែក្លាយជាម្ចាស់គ្រងតំណែង នៃពានរង្វាន់បាល់ មាស ពិភពលោក (បច្ចុប្បន្នជា រង្វាន់បាល់មាស FIFA) ទាំងអស់។ ដូច្នេះហើយ ឆ្នាំនេះ Ronaldo ពិតជាមានលទ្ធភាពច្រើនណាស់ ដែលអាចយកឈ្នះ Messi ហើយក្លាយជាម្ចាស់ នៃពានរង្វាន់ បាល់មាស FIFA។

ក្រៅតែពីការជ្រើសរើស កីឡាករឆ្នើមបំផុត ពិភពលោក ប្រចាំឆ្នាំ World Soccer ក៏នៅបាន ធ្វើការជ្រើសរើស តំណែងគ្រូបង្វឹកឆ្នើមបំផុត ពិភពលោក ប្រចាំឆ្នាំផងដែរ។ ជាមួយនឹងយុទ្ធ សាស្រ្ត ដែលបានជួយឲ្យក្លឹប Bayern Munich ទទួលបាននូវពានរង្វាន់ជើងឯក ធំៗចំនួន ៣ នៅរដូវកាល ២០១២/២០១៣ គ្រូបង្វឹក Jupp Heynckes ត្រូវបាន World Soccer ជ្រើសរើស ជាគ្រូបង្វឹកឆ្នើមបំផុត ពិភពលោក ឆ្នាំ ២០១៣ ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Ronaldo Best player in the world Ronaldo Real Madrid Football Sport