CamNews

កីឡាអន្តរជាតិ 

Ronaldo ប្រឈម​នឹង​អ្នក​កាសែត​ប្តឹង ដោយ​​សារ​​យក​​ម៉ាក្រូ​ហ្វូន បោះ​ចូល​ទឹក​បឹង (Video Inside)

(លីយ៉ុង)៖ កីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានកំពុងតែប្រឈមចំពោះមុខច្បាប់ ដោយ​សារ​តែ​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូប​នេះ បាន​ទាញ​យក​ម៉ាក្រូហ្វូន​របស់​អ្នក​កា​សែត​ម្នាក់ បោះ​ចូល​ក្នុងទឹកបឹង​ធ្វើ​ព្រងើយ កាល​ពី​មុន​ប្រកួត​បាន​ស្មើ ៣-៣ ទល់​នឹង​ហុងគ្រី​នោះ​នៃ Euro 2016 នៅ​បារាំង​។

តាមរយៈសារព័ត៌មានចិន សិនហួ បានឲ្យដឹងថា តារាបាល់ទាត់ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Real Madrid នៃប្រ ទេសអេស្ប៉ាញ​ខាង​លើ បាន​កំពុង​តែ​ប្រឈម​មុខ​ទៅ​នឹង​ការ​ប្តឹង​របស់​អ្នក​កាសែត ពីបទយកម៉ាក្រូហ្វូន គប់ចោលក្នុងទឹក បឹង ស្ថិតក្នុងទីក្រុង Lyon នៅ​ពេល​ដែល​អ្នក​កាសែត​ម្នាក់​បាន​​ទៅ​​ស្កាត់ ដើម្បី​សំភាសន៍​រូប​លោក មុន​ប្រកួត​ទល់​នឹង ក្រុមជម្រើសជាតិហុងគ្រី បញ្ចប់ពូល F កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ទាក់ទងនឹងករណីនេះដែរ ប្រធានក្រុមបណ្តុះបណ្តាលផ្នែកខាងសារព័ត៌មានលោក Henrique Pires Teixeira បានលើកឡើងថា «ទង្វើ​បែប​នេះ វា​ជា​អាកប្ប​កិរិយា ដែល​អាច​ចាត់​ទុក​​ថា ជា​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​សេរី​ភាព​នៃ​សារ​ព័ត៌មាន»

តែយ៉ាងណាក៏ដោយ កេរ្តិ៍ឈ្មោះរបស់ Ronaldo ត្រូវបានគេដាក់បញ្ចូលក្នុងការស៊ើបអង្កេត ពីសំណាក់មន្រ្តី សាធារណៈបារាំងផងដែរ ដោយ​សារ​អាកប្បកិរិយា​មិន​សម​រម្យ ចំពោះ​អ្នក​សារព័ត៌មាន​ដែល​បានស្កាត់សុំ សំភាសន៍រូបលោកខ្លះៗ មុន​ការ​ប្រកួត​ចាប់​ផ្តើម​៕

 


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ronaldo