CamNews

កីឡាអន្តរជាតិ 

Ronaldo និង Gareth Bale ប៉ះ​គ្នា​ក្នុង Euro 2016 រាត្រី​ម៉ោង ២​យប់​​ស្អែក​នេះ

(ប៉ារីស)៖ កីឡាករជើងខ្លាំង Cristiano Ronaldo និងមិត្តរួមក្រុម Gareth Bale ដែលស្ថិតក្លឹបអាជីព Real Madrid តែមួយ នឹង​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​ម៉ោង ២​យប់​រំលង​អា​ធ្រាត្រ​​ស្អែក​នេះក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅបារាំង ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​គេ​រៀងៗ​ខ្លួន​​នៃ​​វគ្គ​​ពាក់​​កណ្តាល​​ផ្តាច់​​ព្រ័ត្រ​​​នៅ​​ពហុ​កីឡ​ដ្ឋាន Parc Olympique Lyonnais ស្ថិត​ក្នុង​ទី​ក្រុង Lyon។។

តាមរយៈសារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា តារាងឆ្នើម Cristiano Ronaldo បានជួយឲ្យក្រុមជ្រើសជាតិ ព័រទុយហ្គាល់ ឡើង​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ពាន​រង្វាន់​ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 លើកទី១៥ នេះ​ទាំង​ត្រដាប​ត្រដួស​បំផុត និង​ពុំ​ទាន់​ឈ្នះ​គូ​ប្រកួត​ក្នុង​ម៉ោង ៩០​នាទី​ពេញ​ម៉ោងនៅឡើយទេ ក្រៅពីបានទម្លាក់ក្រូអាត ក្នុងនាទីបន្ថែមនៅនាទីទី ១១៧ ក្នុងវគ្គ១៦ក្រុម មុន​មក​ទម្លាក់​ប៉ូឡូញ​ដោយ​បាល់​ប៉េណាល់​ទី ៥-៣ ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​បន្ត​ទៀត ដើម្បីឡើងមកជួប វ៉េល របស់ Gareth Bale ក្នុងវគ្គ៤ក្រុមចុងក្រោយ។

ពួកគេទាំងពីរជាកីឡាករស្ថិតក្នុងជម្រើសជាតិ ១១នាក់ដំបូងជានិច្ចរបស់ក្លឹបអ្នកមាន Real Madrid របស់អេស្ប៉ាញ នាពេលបច្ចុប្បន្ន តែ​រាត្រី​ស្អែក​នេះ ត្រូវ​ស៊ី​សាច់​ហុត​ឈាម​គ្នា ដើម្បីជួយជាតិរៀងៗខ្លួនឆ្ពោះទៅកាន់តំណែងជើងឯក Euro 2016 ដែលមានម្ចាស់ផ្ទះបារាំង ត្រូវ​ប៉ះ​ជើង​ខ្លាំង​អាល្លឺ​ម៉ង់​ដែរ​នោះ​។

Ronaldo មានវ័យកាន់តែជ្រេបន្តិចហើយ ក្នុងអាយុ ៣១ឆ្នាំដែលទើបតែរកគ្រាប់ស៊ុតបញ្ចូលទីបាន ២គ្រាប់នៅឡើយ ក្នុង Euro 2016 នេះ គ្រា​ដែល Gareth Bale រក​បាន ៣​គ្រាប់​ហើយ ដែល​មាន​វ័យ​ទើប​តែ ២៥​ឆ្នាំ​ប៉ុណ្ណោះ​៕

Cristiano Ronaldo (ឆ្វេង) និង Gareth Bale

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ronaldo