CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក និងផ្តល់ជំនួយមនុស្សធម៌ ៤៧ លានដុល្លារ ក្រោយមានការវាយប្រហារ សម្លាប់មនុស្ស ច្រើនជាង ៥៥០ នាក់

ព័ត៌មានអន្តរជាតិ ៖ លោក ចន ឃឺរី រដ្ឋមន្រ្តីការបរទេស របស់សហរដ្ឋអាម៉េរិក បានប្តេជ្ញាកាលពីល្ងាច ថ្ងៃចន្ទថា សហរដ្ឋអាម៉េរិក នឹង   ផ្តល់ ទឹកប្រាក់ចំនួន ៤៧លានដុល្លារអាម៉េរិក សម្រាប់ជំនួយ មនុស្ស ធម៌ នៅតំបន់ហ្គាសាស្ទ្រីព ដែលរងការវាយប្រហារ ដោយយោធាអ៊ីស្រាអែលក្នុងរយៈពេលពីរសប្តាហ៍ កន្លងមកនេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ថា លោក ចន ឃឺរី បានថ្លែងបែបនេះ នៅក្នុងដំណើរទស្សនកិច្ចមកដល់ទីក្រុង គែរ ប្រទេស អេហ្ស៊ីបកាលពីថ្ងៃចន្ទហើយ ក៏បាន ពិភាក្សា ជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិគឺលោក បានគីមូនដែលធ្វើទស្សនកិច្ច នៅទីនោះដែរ    ។  ដោយផ្អែកតាមការលើកឡើង របស់លោក ឃឺរី ថា «  គ្មានប្រទេសមួយណា ដែល អាចទ្រំាបាន នៅពេលដែលគ្រាប់មីស៊ីល កំពុងវាយប្រហារមកលើខ្លួននោះទេ»។

សូមបញ្ជាក់ផងដែរថា ជម្លោះរវាងអ៊ីស្រាអែល និងតំបន់ហ្គាសា ដែលបានចាប់ផ្តើមឡើង កាលពីថ្ងៃទី ០៨ ខែ  កក្កដា បាន បណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីន យ៉ាងហោចណាស់ ៥៥០នាក់ ស្លាប់ និង៣.៣៥០ នាក់ទៀតរងរបួស និងក៏បណ្តាលឲ្យយោធា អ៊ីស្រាលអែលមួយចំនួនធំស្លាប់ផងដែរ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ


Tags: Int news Unt news Breaking news World news Israel Gaza Rocket