CamNews

យានយន្ត 

Acura បានប្រកាសហៅត្រលប់មកវិញនូវម៉ូដែល Acura MDX និង​ Acura RLX ស៊េរីឆ្នាំ ២០១៤-២០១៥

យានយន្ដ៖ Acura បានប្រកាសហៅត្រលប់មកវិញនូវផលិតផលរថយន្ដរបស់ខ្លួនម៉ូដែល Acura MDX និង​ Acura RLX ស៊េរីឆ្នាំ ២០១៤-២០១៥ ដែលមានបញ្ហាប្រឈមមុខខ្ពស់លើ ប្រព័ន្ធគ្រប់គ្រងបញ្ជា ហ្រ្វាំង។

Acura បានចេញសេចក្ដីប្រកាសជាសារធារណៈថា មានចំនួនរថយន្ដសរុបរហូតដល់ទៅ ៥០០០០ គ្រឿង ដែល​ក្រុមហ៊ុន​​បានដាក់លក់ទូរទាំងពិភពលោក ហើយរថយន្ដទាំងនោះ គឺមានមានជាប់បញ្ហាជាមួយ នឹង​​ប្រព័ន្ធ Collision Mitigation Braking System (CMBS) ដែលជាប្រព័ន្ធមួយមានមុខងារយ៉ាងសំខាន់​ ក្នុងការសហប្រិតបត្ដិការណ៍ជាមួយ ហ្វ្រាំង ។  អ្នកបើកបរអាចស្មានបាន និង ដឹងពីរយៈចំងាយច្បាស់ជាមួយសម្ពាធរបស់​រថយន្ដក្នុងកំឡុងពេលដែលបើកបរ ខណៈដែលត្រូវប្រើប្រាស់ហ្វ្រាំង ។ 

យោងតាមក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនធំចំបងរបស់ Acura បានចេញសេចក្ដីថ្លែងការដែរថា រាល់ទម្រង់បញ្ហាដែលបានលើកឡើងខាងលើនេះ ក្រុមហ៊ុនអំពាវនាវ សូមយកវិលត្រលប់មកក្រុមហ៊ុនវិញជាបន្ទាន់​ ដើម្បីធ្វើការរៀបចំឡើងវិញជាថ្មី ខណៈជៀសវាងហេតុការណ៍កើតមានឡើង ។ សូមបញ្ជាក់ផង​ដែរថា​ សម្រាប់ការប្រើសេវាកម្មនេះ ក្រុមហ៊ុនមិនគិតកម្រៃអ្វីទាំងអស់ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed 


Tags: vehicle Acura Recalls 48000 MDX And RLX For Braking Issues