CamNews

Mutassim Gaddafi កូនប្រុសលោកកាដាហ្វី ក៍ត្រូវបានសម្លាប់ដែរ

លីប៊ី៖យោងតាមសារព័រមានបរទេសបានឲ្យដឹងថា កូនប្រុសទី ៥ របស់លោកកាដាហ្វី អតីត
មេដឹកនាំលីប៊ី ត្រូវបានចាប់ខ្លួនដោយកងកម្លាំងរដ្ឋាភិបាលបណ្តោះអាសន្នលីប៊ី និង ត្រូវបានគេបាញ់សម្លាប់។ Mutassim Gaddafi បានស្ថិតនៅក្នុងក្បួនរថយន្តជាមួយ
លោកកដាហ្វី ខណៈពេលដែលកងទ័ពអាកាសបារាំងចំនុះឲ្យអង្គការណាតូ បានធ្វើការ
វាយប្រហារ។

ស្ថានីយទូរទស្សន៍របស់រដ្ឋាភិបាលលីប៊ីថ្មី បានចាក់ផ្សាយរូបភាព Mutassim Gaddafi ដែលត្រូវបានគេជឿជាក់ថា Mutassim Gaddafi ត្រូវបានគេបញ្ជួនទៅកាន់មន្ទីរពេទ្យ ហើយក្រោយមកលោក ត្រូវបានគេបាញ់ចំក និង ក្បាល។

តាមប្រភពសារព័រមានបរទេសបានឲ្យដឹងទៀតថា Mutassim Gaddafi មានភាពល្បី
ល្បាញ ខាងចាយវាយខ្ជះខ្ជាយ និង រស់នៅក្នុងជិវីតដ៍ហ៊ឺហា។ លោកធ្លាប់ជួលតារាល្បីៗ របស់ពិភពលោកដូចជាតារាចម្រៀង Beyonce និង Mariah Carey ឲ្យសម្ដែងក្នង
ពិធីជប់លៀងរបស់លោក។


Mutassim Gaddafi បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន។


រូបភាពនេះត្រូវបានគេជឿជាក់ថាថតបានក្នុងមន្ទីរពេទ្យខណៈ ដែល Mutassim
Gaddafi រងរបួស និង មានជីវិតនៅឡើយ។


Mutassim Gaddafi ត្រូវបានគេបាញ់ត្រង់ក និង ក្បាល។

Mutassim Gaddafi កាលនៅរស់។ លោកធ្លាប់ចំនាយប្រាក់ ១.៣ លាន
ដុល្លាក្នុងមួយខែ។


ខាងក្រោមនេះជាខ្សែវីដេអូរបស់ Mutassim Gaddafi ក្រោយពីចាប់ខ្លួន៖


http://www.youtube.com/watch?feature=player_embedded&v=zuGN_Yg3Afw
(dailymail)
ដោយៈសំអាត

Tags: sonlibyagaddafimutassimcapture