បើទោះជាស្ថិតនៅក្នុងសង្គមទំនើបយ៉ាងណាក៏ដោយ មនុស្សជាច្រើន ក៏នៅតែចង់បានកូនប្រុស
ជាសំខាន់ ដូច្នេះ ដើម្បីសម្រេចបានតាមបំណង គឺត្រូវតែទទួលទានអាហារដែលមានប្រយោជន៍
ដល់មេជីវិត Y របស់បុរស និងស្វែងយល់អំពីវិធីសាស្ដ្រមួយចំនួន ក្នុងនោះមានការកំណត់ដឹងនូវ ថ្ងៃមករដូវជាដើម។
អាហារសម្រាប់បុរស ដែលជួយឱ្យមានកូនប្រុស ៖
១. ម្ទេសប្លោកក្រហម ការ៉ុត បបរអង្ករសាឡី។
២. ទំពាំងបារាំង សណ្ដែកហូឡង់ ស្ដ្រូបូរី។
៣. សាច់មាន់ ស៊ុតមាន់ គ្រឿងសមុទ្រ គ្រាប់ល្ពៅ។
៤. បន្លែបៃតង ផ្លែបឺរ គ្រាប់អាលម៉ុង។
អាហារសម្រាប់ស្ដ្រី ដែលជួយឱ្យមានកូនប្រុស ៖
១. ទឹកឃ្មុំ ៖ ជួយឱ្យសុខភាពម្ដាយ និងទារក បានមាំមួន។
២. សាច់គោ ត្រីសមុទ្រ ៖ សម្បូរដោយប៉ូតាស្យូម សូដ្យូម ដែលជួយឱ្យមានកូនប្រុស។
៣. ទឹកតែ កាហ្វេ ឬទឹកសុទ្ធចម្រាញ់ពីទឹកក្រោមដី។ល។
៤. ផ្លែឈើស្រស់ ៖ ចេកទុំ ក្រូចពោធិ៍សាត់ ក្រូចឃ្វិក ដែលសម្បូរដោយប៉ូតាស្យូម។
កំណត់ថ្ងៃមករដូវឱ្យបានច្បាស់លាស់ ដើម្បីអនុវត្តប្រការខាងក្រោម ៖
១. បុរសជាប្ដី មិនត្រូវបញ្ចេញទឹកកាម ក្នុងរយៈពេល ១០ថ្ងៃ ដើម្បីត្រៀមមេជីវិតឱ្យបានច្រើន។ ចូររួមភេទម្ដងគត់ នៅវេលាម៉ោង ៣ទាបភ្លឺ ក្រោយការជ្រុះពងមួយថ្ងៃ (ថ្ងៃជ្រុះពង គឺជាថ្ងៃទី ១៤ បន្ទាប់ពីថ្ងៃមករដូវដំបូង)។
២. រួមភេទតាមធម្មតា គឺប្ដីនៅខាងលើ ប្រពន្ធនៅក្រោម ព្រមទាំងបញ្ចេញកម្លាំងស្រាលៗ ដើម្បីចៀសវាងការជ្រុះពងមកបន្ថែមទៀត។
៣. ប្រសិនប្ដីប្រពន្ធ ចង់បានកូនប្រុស គឺត្រូវបញ្ចេញទឹកកាមឱ្យបានជ្រៅទៅដល់កស្បូន ដើម្បីគេចពីជាតិអាស៊ីតក្នុងប្រដាប់ភេទស្ដ្រី ដែលជាហេតុធ្វើឱ្យមេជីវិតឈ្មោលស្លាប់។
៤. ចំណុចពិសេសរបស់មេជីវិត X និង Y ដូចខាងក្រោម ៖
- មេជីវិត X ហែលយឺតជាង ប៉ុន្ដែបែរជាអាចរស់នៅបានយូរជាង មេជីវិត Y ។
- ចំណែកមេជីវិត Y ហែលបានលឿនជាង ប៉ុន្ដែរស់នៅមិនបានយូរ។ នេះគឺជាមូលហេតុដែលត្រូវបញ្ចេញទឹកកាមឱ្យចូលជ្រៅទៅក្នុងប្រដាប់ភេទ។
បន្ទាប់ពីបញ្ចេញទឹកកាម ប្រពន្ធត្រូវដេកផ្ងារ អង្កួញជើង និងកល់គូទឱ្យខ្ពស់ប្រហែល ២ម៉ោង ទើបលាងសម្អាតប្រដាប់ភេទ។
អត្ថបទសំខាន់ៗ ៖
ពលរដ្ឋអាមេរិក “ល្ងង់ខ្លៅ” ផ្នែកវិទ្យាសាស្ដ្រ ដល់កម្រិតណា?
ចង់មានផ្ទៃពោះ ដោយងាយស្រួល គួរបរិភោគសាច់មាន់ ឬល្ពៅ
ភពអង្គារ ៖ ទឹកនៅតែហូរ ពីចង្កេះភ្នំ?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS