CamNews

អាវុធបុរសដែលស្រ្ដីគួរយល់ដឹង

តើអាវុធរបស់បុរសមានការប្តូរផ្លាស់ឬទេនៅពេលវាមានអាយុចាស់?តើមួយថ្ងៃវា
ខ្ញាល់ប៉ុន្មានដង?ចូរកុំគិតថាទាំងនេះជាសំណួរផ្តេសផ្តាស់ ប៉ុន្តែអ្នកគួរតែ យល់ដឹង
ពីបញ្ហានេះ ព្រោះថាវាគឺជាបញ្ហាសុខភាពបន្តពូជរបស់អ្នកនិងដៃគូ ជីវិត។




តើមួយថ្ងៃវាក្រោធប៉ុន្មានដង?
ចម្លើយគឺមានតាំងពី០រហូតដល់រាប់សឹបដងក្នុងមួយថ្ងៃ។តួលេខនេះគឺយោងទៅលើកត្តាជា
ច្រើនរួមមាន វ័យ សុខភាព ការប្រើប្រាស់ថ្នាំ កម្រិតទាកទាញពីខាងក្រៅ កត្តាផ្លូវចិត្តនិងភាព
ស្រើស្រាលរបស់បុរស់។ប៉ុន្តែនៅក្នុងការយល់សប្តិ ជាមធ្យមអាអូនរបស់បុរសដែលមានសុខ
ភាពល្អនឹងងើបក្បាលឡើងប្រមាណពី៣ដល់៦ដងហើយជួនកាល ស្ថានភាពនេះអាចនឹង
អូសបន្លាយរហូតដល់៣០នាទី។

កាត់ស្បែកក្បាលអាអូន តើប៉ះពាល់ដល់កម្រិតស្រើបស្រាលឬទេ?

ប្រការនេះអាចប៉ះពាល់ដែរ ប៉ុន្តែពុំមាននរណាហ៊ានអះអាងនោះទេ។ស្បែកក្បាលអាអូនតូច
គឺជាកន្លែងដែលមានសរសៃប្រសាទច្រើន ដូច្នេះបណ្តាមនុស្សដែលមិនទាន់កាត់ស្បែកត្រង់
នេះអាចនឹងទទួលការស្រើបស្រាល ច្រើនជាង។លើសពីនេះ នៅពេលក្បាលអាអូនតូចបាត់
បង់ស្បែកការពារខាងក្រៅវានឹងក្លាយជារបស់ដែលពុំសូវមានប្រតិកម្មខ្លាំងដូចពេលនៅលាក់
ខ្លួនក្នុងស្បែកការពារនិងបង្ហាញខ្លួននៅពេលចេញប្រតិបត្តិការប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី នៅពុំទាន់មានភស្តុតាងណាមួយបង្ហាញពីភាពខុសគ្នាច្បាស់លាស់នៃ
កម្រិតស្រើបស្រាលនិងសមត្ថភាពប្រយុទ្ធនៃបុរសដែលបានកាត់និងមិនទាន់បានកាត់ស្បែក
ការពារចុងអាអូននៅឡើយ។បុរសស្ទើតែទាំងអស់ មិនថាស្ថិតក្នុងក្រុមណានោះទេ គឺសុទ្ធតែ
អះអាងថា ផ្លូវភេទគឺជាប្រការដ៏អស្ចារ្យមួយ។

ធ្វើបែបណាដើម្បីកុំឧ្យគាត់ឆាប់ចេញទឹកកាម?
ជាដំបូងគឺអ្នកមិនត្រូវកៀបសង្កត់ដៃគូរបស់អ្នកចំពោះបញ្ហានេះ។អ្នកអាចជួយគាត់ដោយការ
កំដៅសាច់ដុំដែលមិនពាក់ព័នដល់អាវុធរបស់គាត់។នៅពេលចូលសមរភូមិប្រយុទ្ធ ប្រសឹន
គាត់មានអារម្មណ៍ថាជិតដល់កម្រិតកំពូល អ្នកត្រូវតែផ្អាកការប្រយុទ្ធដោយការបង្វែរអារម្មណ៍
ស្រើបស្រាលទៅជាកាយវិការផ្សេង ដូចជាការថើបជាដើម។អ្នកអាចវិលចូលសមរភូមិប្រយុទ្ធ
វិញបាននៅពេលដឹងថាអារម្មណ៍ចង់ចេញទឹកកាមរបស់គាត់បានបាត់បង់។

អ្នកក៏អាចសាកល្បងវិធីផ្សេងមួយទៀតគឺការបញ្ចេញទឹកកាមមុនពេលមកដល់កម្រិតកំពូល
(ប្រសឹនគាត់មានសមត្ថភាពប្រយុទ្ធក្នុងទឹកទីពីរ)។ជាទូទៅ ក្នុងទឹកទីពីរ ពួកបុរសតែងមាន
សមត្ថភាពប្រយុទ្ធបានយូរជាងទឹកទីមួយ។

ចម្លែកឬទេនៅពេលបុរសមិនឡើងដល់ចំនុចកំពូលបើមិនបានត្រូវប្រើមាត់?
មិនចម្លែកទេ!វាជារឿងសាមញ្ញ ព្រោះថាជួនកាលការប្រើមាត់អាចមានអារម្មណ៍ត្រេកត្រអាល
ជាវិធីបុរាណ។ប្រសឹនអ្នកចង់ឧ្យគាត់បញ្ចេញទឹកកាមតាមវិធីបុរាណ អ្នកគួរប្រាប់គាត់ឧ្យកាត់
បន្ថយការបាញ់កប៉ាលហោះ របស់គាត់។លើសពីនេះ ការមើលរឿងស្រើបស្រាលច្រើនពេក
ក៏អាចធ្វើឧ្យអារម្មណ៍ប្រតិកម្មត្រូវធ្លាក់ចុះផងដែរ នេះបានន័យថា អ្នកត្រូវហត់នឿយច្រើនជាង
មុនទើបអាចនាំមកនូវអារម្មណ៍កំពូលដល់គាត់ ។

អាអូនតូចអាចផ្លាស់ប្តូរនៅពេលវាធំនិងចាស់?
ពុំមានភស្តុតាងណាមួយបង្ហាញថាអាវុធរបស់បុរសនឹងផ្លាស់ប្តូរច្រើនក្រោយពីមានអាយុច្រើន
ជាង១៨ឆ្នាំ។ប៉ុន្តែនៅពេលបុរសមានវ័យចំណាស នោះសរសៃប្រសាទ សរសៃឈាមនិង
កម្រិតអ័រម៉ូនដែលបានផ្លាស់ប្តូរក៏នឹងអាចបណ្ដាលឧ្យកម្រិតស្រើបស្រាលរបស់អាអូនតូចត្រូវ
ចុះថយនិងមិនចេះខ្ញាល់ច្រើនដូចមុន។នៅអាមេរិក បុរសមានអាយុពី៤០ដល់៧០មានចំនួន
រហូត ដល់៥០% មានបញ្ហាចុះខ្សោយមុខងារប្រដាប់ភេទ ខណៈដែលបុរសមានវ័យ ពី១៨ដ
ល់២៩ មានមានបញ្ហានេះប្រមាណតែ៧%ប៉ុណ្ណោះ។

ដៃគូបុសរបស់អ្នកថាបានឡើងដល់កំពូលតែមិនចេញទឹកកាម
តើគាត់និយាយកុហក់?មិនប្រាកដទេ។នេះប្រហែលជាគាត់មានជម្ងឺចេញទឹកកាមបញ្ច្រាស់
(ទឹកកាមមិនបញ្ចេញមកក្រៅ តែវាត្រូវដើរបញ្ច្រាស់ទៅរកក្រពះ នោម(bladder))។ប្រការនេះ
មិនមែនជាបញ្ហាធំដុំនោះទេ ប៉ុន្តែវាពិបាកក្នុងការ បង្កកំណើត ហើយបញ្ហានេះត្រូវតែមានឪ
ជំនួយពីវិជ្ជសាស្ត្រ។ល្អបំផុត បុរស ដែលមានបញ្ហានេះគួរតែប្រញាប់ទៅជួបគ្រូពេទ្យទើប
បាន៕

ដោយ ៖ សូរីយ៉ា

Tags: mensexhealth