CamNews

រញ្ជួយដីកំរិត ៧.៣រ៉ិចទ័រនៅញ៉ូសេឡែន

រញ្ជួយដីមួយដែលមានកំរិត ៧.៣រ៉ិចទ័របានប៉ះពាល់ទៅលើកោះ ឃឺមាដិក (Kermadec)
ខាងជើងប្រទេសញ៉ូសេឡែនក្នុងព្រឹកថ្ងៃសៅរ៍នេះ។ ប៉ុន្តែជាបណ្តោះអាសន្ននេះការ
ប្រុងប្រយត្ន័ពី ស៊ូណាមិ ត្រូវបានលុបចោល។

មជ្ឍមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយជាតិញ៉ូសេឡែនបានធ្វើសកម្មភាពភ្លាមៗតែពេល
នេះការរញ្ជួយដីបានថយចុះ។ បើតាមទីភ្នាក់ងារស្រាវជ្រាវភូមិសាស្រ្តរបស់រដ្ឋាភិបាល
បានអោយដឹងថា រញ្ជួយដីបានវាយប្រហារមកលើប្រទេសញ៉ូសេឡែនដែលមាន ចំងាយ ២៣០គីឡូមែត្រខាងកើតកោះ រ៉ាអូល (Raoul) នៅម៉ោង ៦៖៥៧នាទីព្រឹកម៉ោងក្នុងប្រទេស ញ៉ូសេឡែនដែលមានជំរៅញ័រ ១៦គីឡូម៉ែត្រ។
គ្មានសេចក្តីរាយការណ៍ពីផលប៉ះពាល់និងការបំភ្លិចបំផ្លាញនៅឡើយទេ។
បន្ទាប់ពីការរញ្ជួយបានកើតឡើង នាយកដ្ឋានអភិរក្សរបស់ញ៉ូសេឡែនបានធ្វើការទាក់ទង
ទៅកាន់បុគ្គិលិករបស់គេនៅកោះ រ៉ាអូល ដែលមានចំនួន៨នាក់ហើយពួកគេសុទ្ធតែមាន
សុវត្ថិភាព។ ភា្នក់ងារទាំងនេះគឺជាអ្នកស្មគ្រ័ចត្តិដើម្បីទៅធ្វើការនៅលើកោះនោះក្នុងការ
គ្រាប់គ្រងសត្វល្អិត។ ឧបករណ៍វាស់ទឹកសមុទ្រនៅលើកោះ រ៉ាអូលបានបង្ហាញថាកំពល់
ទឹករលកមានចាប់ពី ០.១ ទៅ១៧ម៉ែត្រ៕

ប្រភព៖ Xinhua Net
ដោយ វឌ្ឍនា

Tags: earth quakenew zealand7.2 rector