CamNews

ទូរស័ព្ទ 

ធ្វើទារុណកម្ម Galaxy S3 រហូតដល់ “ស្លាប់” ដើម្បីបានស្មាតហ្វូនចិន ដោយចំណាយ ១ដុល្លារ (វីដេអូ)

កាលពីទើបតែបង្ហាញខ្លួន មុននេះមិនយូរប៉ុន្មាន ក្រុមហ៊ុនទូរស័ព្ទចិន OnePlus បានប្រកាសធ្វើ
យុទ្ធនាការឃោសនាសម្រាប់ស្មាតហ្វូន OnePlus One របស់ខ្លួន ដោយវិធីប្លែកពីគេ។

រន្ធ​សម្រាប់​បញ្ចូល​ស្មាត​ហ្វូន ដើម្បី​កំទេច

OnePlus ធ្លាប់បានប្រកាសលក់កំពូលទូរស័ព្ទឆ្លាតវៃ OnePlus One ក្នុងតម្លៃតែ ១ដុល្លារអាមេរិក
ប៉ុណ្ណោះ ប្រសិនអតិថិជន មានវីដេអូបង្ហាញថា ខ្លួនពិតជាបានកំទេចស្មាតហ្វូនដែលកំពុងប្រើ។

ការ​ធ្វើ​ទារុណ​កម្ម មុន​ពេល​កំទេចទាំង​ស្រុង

អាវុធ សម្រាប់​ធ្វើ​ទារុណ​កម្ម Galaxy S3

យុទ្ធនាការឃោសនាខាងលើនេះ បាននាំឱ្យមានមនុស្សជាច្រើនគាំទ្រ ប៉ុន្ដែ ក៏មានអ្នកខ្លះរិះគន់
ផងដែរ។ ក្នុងនោះ អ្នកខ្លះយល់ថា វាជាការប្រសើរ នៅពេលពួកគេកំទេចទូរស័ព្ទចាស់របស់ខ្លួន
ហើយទទួលបានស្មាតហ្វូនថ្មី។ ចំណែកអ្នកខ្លះទៀត រិះគន់ថា ពុំមានអ្នកល្ងង់ដល់ថ្នាក់ បោក
កំទេច iPhone ថ្មី  គ្រាន់តែដើម្បីបានប្រើ OnePlus One ដែលជាទូរស័ព្ទចិន ហើយមិនមានគេ
ស្គាល់ច្រើន។

ទទួល​បាន OnePlus One បន្ទាប់​ពី​បាន​កំទេច​ស្មាត​ហ្វូន​ចាស់​របស់​ខ្លួន

ថ្មីៗនេះ នៅលើបណ្ដាញ Youtube គេឃើញមានវីដេអូមួយ បង្ហាញអំពីសកម្មភាពធ្វើទារុណកម្ម
ទៅលើ Galaxy S3 រហូតដល់ “ស្លាប់” ដើម្បីបានប្រើ ស្មាតហ្វូនរបស់ចិន។ សូមទស្សនាដូចខាង
ក្រោម ៖

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ tech/youtube