ចំនួនអ្នកស្លាប់នៅក្នុងគ្រោះធម្មជាតិរញ្ជួយដីនៅក្នុងប្រទេសទួគីមានកើនឡើងដល់២៧៩នាក់
ហើយ និងអ្នករបួសចំនួនជាង ១,៣០០នាក់។ អាគារចំនួន ៩៧០ត្រូវបានកំទេច។
មានការខុសប្លែកគ្នាពីចំនួនរវាងចំនួនអ្នកស្លាប់ដោយលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃទួគី បាន
បញ្ជាក់ថាអ្នកស្លាប់មានចំនួន ២៦៤នាក់ នៅពេលដែលលោកឧបនាយករដ្ឋមន្រ្តី Besir Atalay
បានបញ្ជាក់ថាអ្នកស្លាប់មានចំនួន ២៣៩។
ដោយឡែកចំនួនអ្នកស្លាប់ ២៧៩ និងរបួស ១,៣០០នាក់ត្រូវបានដកស្រង់ចេញពីការប្រកាស
របស់ភ្នាក់ងារពត៌មានរបស់ទួគី។
គួរបញ្ជាក់ផងដែរថារញ្ជួយដីនេះមានកំរិត ៧.២ រ៉ិចទ័រ ដែលបានប៉ះពាល់ដល់ខេត្ត វ៉ាន់ (Van)
ដែលជាខេត្តភាគខាងកើតប្រទេសទួគី។
គួររំលឹកថានៅក្នុងឆ្នាំ១៩៩៩, រញ្ជួយដីដ៏ខ្លាំងចំនួន ២បានវាយប្រហារភាគពាយព្យ័ប្រទេស
ទួគីដែលបានបន្សល់ទុកនូវមនុស្សស្លាប់ជាង ២០,០០០នាក់។ ហើយនៅក្នុងឆ្នាំ១៩៧៦
រញ្ជួយដីដ៏ខ្លាំងមួយទៀតបានវាយប្រហារទីប្រជុំមួយក្នុងខេត្ត វ៉ាន់ (Van) ដែលបានសំលាប់
មនុស្ស ៣,៨៤០នាក់៕
ប្រភព៖ CNN
ដោយ
វឌ្ឍនា