CamNews

ព្យុះសង្ឃរា typhoon សម្លាប់ប្រជាជនជប៉ុនម្នាក់

តូក្យូ៖ កាលពីថ្ងៃអង្គារ នេះព្យុះសង្ឃរា typhoon មួយបាននាំយកទឹកភ្លៀង និងខ្យល់បក់បោក
យ៉ាងខ្លាំងមកលើកោះហុនស៊ូ (Honshu) នៃប្រទេសជប៉ុន ដែលបណ្ដាយអោយ មនុស្សម្នាក់
បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀតរងរបួស។​ នេះបើតាមសេចក្ដីរាយការណ៍របស់ទី
ភ្នាក់ងារបន្ទាន់ផ្នែកអាកាសធាតុ និងពត៌មានជាតិក្នុងស្រុក។





តាមប្រភពពត៌មានដដែលបានអោយដឹងថា៖​ មានមនុស្សជាច្រើននាក់បានរងរបូស និងមួយ
ចំនួនធំទៀតត្រូវជម្លៀសខ្លួនដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ ជើងហោះហើរច្រើនជាង ៤០០
ត្រូវបានលុបចោល ផ្លូវជាតិសំខាន់ៗ និងផ្លូវរថភ្លើងមួយចំនួនធំត្រូវបានបំផ្លាញខ្ទេចខ្ទី។​





តាមសេចក្ដីរាយការណ៍របស់ពត៌មាន NHK ដែលបានផ្សាយកាលពីវេលាម៉ោង ៤ ល្ងាចថ្ងៃអង្គារ
ថា​ បុរសម្នាក់ក្នុងខេត្ត ស៊ីហ្ស៊ូអូកា (Shizuok) បានស្លាប់បាត់បង់ជីវិតដោយសារតែ ដំបូលផ្ទះ
បាក់សង្កត់។ លើសពីនេះទៅទៀត មានមនុស្សចំនួន ៥២ នាក់បានរងរបួសយ៉ាងធ្ងន់ក្នុងគ្រោះ
ធម្មជាតិនេះ។



តាមប្រភពដដែលបានបញ្ចាក់ថា ព្យុះសង្ឃរា typhoon នេះបានបក់មកលើប្រទេសជប៉ុន ក្នុង
ល្បឿន ១២៥​ គីឡូម៉ែត្រក្នុងមួយម៉ោង នេះគឺជាល្បឿនគួរអោយខ្លាចបំផុត៕

ដោយ៖ សារិន
ប្រភព៖channelnewsasia


Tags: news disaster Japanes