CamNews

សិទ្ធិអាក្រាតកាយក្នុងទីក្រុង នៅតែប្រឈមមុខ នឹងច្បាប់

 
San Francisco៖​ ទោះបីជាកន្លងមក ក៏ដូចជាពេលថ្មីៗនេះ នៅតែមានមនុស្សជាច្រើននាក់
ពោលគឺទាំងប្រុស ស្រីបាននាំគ្នាចេញដើរអាក្រាតកាយ ដើម្បីទទួលបានសិទ្ធិមូយ ក្នុងការ
អាក្រាតកាយនោះ ក៏អាជ្ញាធរ ក៏ដូចជាអ្នកបង្កើតច្បាប់ទាំងអស់ ក្នុងទីក្រុង San Francisco
សហរដ្ឋអាមេរិក មិនចេញនូវសេចក្ដី អនុម័ត ឬពង្រាងច្បាប់ណាមួយឡើយ។



រហូតមកដល់ពេលនេះហើយ មនុស្សជាច្រើននូវតែបន្ដការតវ៉ា ក្នុងការទទួលបានសិទ្ធិមួយ
នេះ ទើបរហូតដល់ថ្ងៃ អង្គារនេះ ក៏មានការបោះឆ្នោតមួយ ដែលមានសម្លែង ៧ទល់នឹង ៤
ពោលគឺ ៧មិនអនុញ្ញាត្ដអោយបង្កើតច្បាប់នេះឡើយ។



អភិបាលក្រុង San Francisco លោក Edwin Lee ក៏មានភាពស្មុគស្មាញពីរឿងនេះដែរ តែ
លោកសង្ឃឹមថា លោកនឹងមិនប្រហែល ត្រូវបានគេបញ្ជូនការសម្រេចច្បាប់ថ្មីមួយនោះ អោយ
លោកធ្វើការចុះហត្ថលេខាលើវាដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ វាក៏ប្រឆាំងទៅនឹងការ
ចង់បាន និងជាមតិសេរីភាពរបស់ប្រជាពលរដ្ឋដែរ។ លទ្ធផលយ៉ាងណានោះ យើងបានដឹង
ទាំងអស់គ្នា នៅពេលក្រោយទៀត។

ដោយ៖ វត្ដី
ប្រភព៖ gtonpost


Tags: news nudity Ban USA