ភីលីពីន៖ តាមការអោយដឹងពីគេហទំព័របរទេសជាច្រើន ដែលបានចុះផ្សាយកាលពីថ្ងៃ
ទី ០៤ ខែធ្នូនេះថា ប្រទេសភីលីភីនពេលនេះ កំពុងតែរងនូវការវាយប្រហារយ៉ាងខ្លាំង ពី
គ្រោះធម្មជាតិនៃខ្យល់ព្យុះ។
តាមអាជ្ងាធរគ្រប់គ្រងគ្រោះមហន្ដរាយនៃប្រទេសនេះ បានសម្ដែងទាំងការព្រួយបារម្មណ៍
ថា ខ្យល់ព្យុះដែលកើតចេញពីតំបន់ត្រូពិច នៃប្រទេសអាស៊ី ត្រូវបានបោកបក់យ៉ាងខ្លាំង
មកលើតំបន់មួយចំនួន នៅប៉ែកខាងត្បូងនៃប្រទេសភីលីភីន ហើយខ្យល់ព្យុះនោះទៀត
សោត គឺគេអោយឈ្មោះថា Typhoon Bopha។
តាមប្រភពដដែលបានអោយដឹថា ដោយសារខ្យល់ព្យុះ មានល្បឿន ១៩៥ kp ក្នុងមួយម៉ោង
ដូច្នេះ វាត្រូវវាយផ្ដាច់នូវផ្ទះសម្បែងប្រជាពលរដ្ឋរ៉ាប់រយខ្នង ដើមឈើ ផលដំណាំ និងហេ
ដ្ឋារចនាសម្ធ័នគ្រប់បែបយ៉ាងទាំងអស់។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ពុំទាន់មានរបាយការណ៏ណា ចេញផ្សាយអំពីការខូចខាត
ដែលបណ្ដាលមកពីគ្រោះខ្យល់ព្យុះនេះដែរ។
គួររំលឹកផងដែរថា ប្រទេសភីលីពីននេះ កាលពីឆ្នាំ ២០១១ កន្លងទៅនេះ ក៏មានខ្យល់ព្យុះ
ដែលបានសម្លាប់មនុស្សចំនួន ១,៥០០ នាក់ផងដែរ៕
ដោយ៖ នារី
ប្រភព៖ gulfnews