CamNews

ព័ត៌មានអន្តរជាតិ 

ប៊ីប៊ីស៊ី ដំណើរ ប្រព័ន្ធផ្សព្វផ្សាយ នៅថៃ ខណៈអង្គភាពព័ត៌មានក្នុងស្រុក ត្រូវបានត្រួតត្រា ដោយយោធា

ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារសារព័ត៌មាន ប៊ីប៊ីស៊ី របស់ចក្រភពអង់គ្លេស កាលពីថ្ងៃពុធ ទី០៩ ម្សិល មិញ បានប្រកាសថា ខ្លួន  នឹង ដាក់ដំណើរប្រព័ន្ធ ផ្សព្វផ្សាយរបស់ខ្លួន មានលក្ខណៈ ជាប្រព័ន្ធ អន ឡាណ នៅប្រទេសថៃ  ដើម្បីផ្តល់ជូនប្រភពព័ត៌មានពិតៗ រហ័សទៅកាន់ប្រជាជន ខណៈ មេដឹកនាំ រដ្ឋប្រហារ ប្រទេសថៃ បានដាក់ការត្រួតត្រា  យ៉ាងតឹងរឹង ទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នេះ បើ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹង នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ។

គួររំឭកថា កាលពីថ្ងៃព្រហស្បត្តិ៍ ទី ២២ ខែ   ឧសភា កន្លងទៅនេះ  ប្រមុខយោធា ប្រទេសថៃ លោក Prayuth Chan-O-Cha បានធ្វើរដ្ឋប្រហារ   យោធា  ទម្លាក់រដ្ឋាភិបាលចាំផ្ទះ របស់ប្រទេស ថៃ ខណៈ លោក សរ បញ្ជាក់បានថា     គោលបំណងធំនោះគឺ បញ្ចប់វិវាទនៅក្នុងប្រទេស ដែលនាំអោយ មាន ការបង្ហូរឈាម នឹងស្លាប់បាត់បង់ជីវិត ជាបន្តបន្ទាប់    ក៏ដូចជា ធ្វើអោយសេដ្ឋកិច្ចជាតិ ជាប់គាំង ជា ដើម ស្របពេល ដែលមួយថ្ងៃបន្ទាប់ លោកបានប្រកាសខ្លួន ជានាយករដ្ឋមន្រ្តីស្តីទី ប្រចាំប្រទេសថៃ​បណ្តោះអាសន្ន មុននឹងធ្វើការជ្រើសរើសបាន នូវបេក្ខភាព​ នាយករដ្ឋមន្រ្តី ជាផ្លូវការ ៕

ប្រែសម្រួល ៖​កុសល
ប្រភព ៖ channelnewsasia


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM