CamNews

ព័ត៌មានអន្តរជាតិ 

រឿងហេតុ ពីក្រោយ ការរកឃើញ​ ផ្នូរក្រោមទឹក មានសាកសព ស្អុយរលួយ ច្រើនរយនាក់

ព័ត៌មានអន្តរជាតិ ៖ កងទ័ពជើងទឹក ប្រទេស អ៊ីតាលី អោយដឹងថា   ពួកគេបានរកឃើញ បំណែកទូក ដែលបានលិចនោះនៅក្រោមទឹក ក្រោយពីបានផ្ទុក ក្រុម   ជនអន្តោប្រវេសន៍ លើសចំណុះ រហូតបាន បណ្តាលអោយក្រឡាប់លិច នៅឈូងសមុទ្រ ប្រទេស ល៊ីប៊ី សម្លាប់មនុស្សរាប់រយនាក់ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ទូកធំ ផ្ទុកចម្រុះ ជនអន្តោប្រវេសន៍  លើស ចំណុះមួយគ្រឿង បានក្រឡាប់លិច កាលពីថ្ងៃទី ១៩ មេសា កន្លងទៅ ខណៈ គ្រោះថ្នាក់លើកនេះ គឺជា    សោកនាដកម្ម អាក្រក់បំផុត ដែលអ៊ឺរ៉ុប កំពុងតែមានបញ្ហាប្រឈម ។ រាប់ពាន់នាក់ នៃជនអន្តោប្រវេសន៍   ខុសច្បាប់ បានព្យាយាមភៀសខ្លួនចេញពីប្រទេស កំពុងកើតមានសង្គ្រាម ពីតំបន់ មជ្ឈឹមបូពាហ៍និងទ្វីបអាហ្រ្វិក ដោយធ្វើដំណើរ ទាំងហានិភ័យតាមផ្លូវទឹក ឆ្ពោះទៅកាន់បណ្តាប្រទេស តំបន់អ៊ឺរ៉ុប ។ កងទ័ពជើងទឹក អ៊ីតាលី ប៉ាន់ប្រមាណអោយដឹងថា ជនអន្តោប្រវេសន៍ ប្រមាណ ៨០០ នាក់ បានស្លាប់  នៅពេលដែល ទូកជនលិច ។


របាយការណ៍ បន្ថែមអោយដឹងថា ជនអន្តោប្រវេសន៍ ២៨ នាក់ ត្រូវបានជួយ   សង្គ្រោះ ពីហេតុការណ៍ គ្រោះថ្នាក់ជន់លិចទូកខាងលើ ស្របពេលដែល សពមនុស្ស ត្រឹមតែ ២៤ នាក់ តែប៉ុណ្ណោះ ត្រូវបានរក ឃើញនិងស្រង់ចេញពីទីតាំងដើមជន់លិច ប៉ុន្មានថ្ងៃបន្ទាប់ ក្រោយពីកើតហេតុ    ។ ក្នុងចំណោម អ្នក រស់រានមានជីវិត​ ដែលត្រូវបានជួយសង្គ្រោះនោះ រួមមាន កាពីទែន និងសមាជិក  នា វិក​ ខណៈពួកគេ ត្រូវចាប់ឃាត់ខ្លួន ។​

ព្រះរាជអាជ្ញា​ ប្រទេស អ៊ីតាលី បញ្ជាអោយមានការតាមដានស៊ើបអង្កេត មូល  ហេតុលិចទូកជនអន្តោ ប្រវេសន៍ រហូតមកទល់បច្ចុប្បន្នភាព ថ្ងៃសុក្រ ម្សិលមិញនេះ​កងទ័ពជើងទឹក     អ៊ីតាលី បានរកឃើញ បំណែកទូកលិចក្រោមបាតសមុទ្រ Mediterranean ជម្រៅជ្រៅ ៣៧៥ ម៉ែត្រ មាន រយៈចម្ងាយប្រមាន ៨៥ ម៉ាយ ភាគខាងជើង ឈូងសមុទ្រ ប្រទេស ល៊ីប៊ី ។ សាកសពជាច្រើន នៃជន  រង គ្រោះស្លាប់ ជន អន្តោប្រវេសន៍រាប់រយនាក់នោះ ត្រូវបានគេប្រទះឃើញ ជាប់នៅក្នុងទូកលិច នៃជាន់ទី ១ និង ទី ២ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Int news Breaking news World news Unt news Hot news Malta Boat Sinking