CamNews

ព័ត៌មានអន្តរជាតិ 

ពាក់ព័ន្ធការភ័យខ្លាច ផ្ទុះអាសន្នរោគ ផ្តាសាយបក្សី មាន់ ទា រាប់ម៉ឺនក្បាល រងការបំផ្លាញចោល

ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃអាទិត្យ ទី ១១ ម្សិលមិញនេះ រដ្ឋាភិបាល កោះតៃវ៉ាន់ បានបញ្ជាអោយមាន ការបំផ្លាញចោល មាន់ ទា ដល់ទៅ ១៦,០០០ ក្បាលដើម្បីជាការទប់ស្កាត់នូវការផ្ទុះឡើងនូវជម្ងឺផ្តាសាយ បក្សី ខណៈពេលកន្លងទៅនោះ បានប្រើចំណាត់ការរួចម្តងមកហើយ ពោល បំផ្លាញ  ចោល មាន់ ទាដល់ ទៅ ១២០,០០០ ក្បាល ។

ទំព័រសារព័ត៌មានសឹង្ហបុរី channelnewsasia អោយដឹងថាអាជ្ញាធរកោះតៃវ៉ាន់កាលពីថ្ងៃសុក្រចុងសប្តាហ៍ បានបញ្ជាអោយមានការបំផ្លាញចោល នូវ មាន់ ទា នៅឯកសិដ្ឋាន នាភាគខាងត្បូង ប្រទេស ពោលតំបន់ Pingtung ក្រោយពីសំណាកគម្រូមួយចំនួន បានធ្វើតេស្តិ៍រកឃើញ ជម្ងឺ H5N2 ។

ជាមួយនឹងបរិបទចុងក្រោយ រកឃើញ ជាបន្តបន្ទាប់ នូវសំណាកគម្រូ ផ្ទុកទៅដោយវីរុសផ្តាយសាយបក្សី H5N2 និង H5N8 មន្រ្តីផ្លូវការ ប្រចាំកោះ បានបញ្ជាអោយអោយមានការបំផ្លាញចោល   នូវបសុសត្វ ដល់ ទៅ ៧,៥០០ ក្បាល ពីកសិដ្ឋាន នៅក្នុងតំបន់ Pingtung និង ៨,៥០០ ក្បាល ពី  ៥  កសិដ្ឋានផ្សេងៗពីគ្នា នៅក្នុងតំបន់ Yunlin និង Chiayi ជាដើម ។


លោក Chang Su-san ប្រធានការិយាល័យ អធិការកិច្ច    សុខ ភាពសត្វ និង រុក្ខជាតិ   អោយដឹងថា វីរុស H5N8 ពុំធ្លាប់ត្រូវបានរកឃើញ កាលពីអតីតកាលនោះទេ  នៅ  ក្នុង កោះតៃវ៉ាន់ ខណៈការរកឃើញលើក នេះអាចជាចលករផុយស្រួយ ក្នុងការនាំអោយមានករណីផ្ទុះរោគផ្តាសាយបក្សី នៅលើដីកោះមួយនេះ ។

គួរបញ្ជាក់ថា វីរុស H5N8 កាលពីពេលកន្លងទៅ ធ្លាប់បានវាយប្រហារ រួចទៅហើយ នៅលើទឹកដីនៃតំបន់ អឺរ៉ុប កូរ៉េខាងត្បូង ជប៉ុន កាណាដា និង សហរដ្ឋអាមេរិក ខណៈ  មា  នការជម្រុញអោយបំផ្លាញចោលនូវ មាន់ ទា ទាំងនោះ ស្របពេលដែល ចំណាត់ការផ្លូវការ មាន  កា រលើ កឡើង អោយពង្រឹងនូវ សុខាមាល ភាពតំបន់រស់នៅ បសុសត្វទាំងនោះ ក្នុងការការពារ អោយ មាន អន្តរទំនងជាមួយនឹង បសុសត្វឆ្លងរោគ និង បក្សីព្រៃជាដើម ។

បើទោះជាមានសេចក្តីរាយការណ៍ ជារឿយៗ ថាបានរកឃើញ វីរុស H5N2 រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះនៅលើដីកោះ តៃវ៉ាន់មិនធ្លាប់មានរបាយការណ៍អវិជ្ជមាន បណ្តាលមកពីសក្តានុពលវីរុសផ្តាសសាយ​បក្សីអត្តឃាត H5N1 នោះទេ​ ។ ទន្ទឹមនឹងនេះ ស្របពេលដែល មានការនាំចូល បណ្តាបសុសត្វ ពីចិន ដី គោក និងបានរកឃើញ វីរុស ផ្តាសសាយ បក្សី ទាំងនោះ    កំឡុង ឆ្នាំ ២០០៥  និង ២០១២ ជាញឹកញាប់ បណ្តាបសុសត្វទាំងនោះ ត្រូវបានបំផ្លាញចោល ក្រោយធ្វើតេស្តិ៍លើសំណាកគម្រូ រកឃើញផលវិជ្ជមាន៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Taiwan Int news Unt news Breaking news Hot news Asia