CamNews

សម្រស់ 

ប្រើប្រាស់ចំហាយក្ដៅ ដើម្បីបំបាត់ ស្នាមជ្រួញ នៅលើស្បែក

នារី​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ បានធ្វើឱ្យ​ទស្សនិកជន មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​នាង​បាន​បង្ហើប​អំពី​អាថ៌កំបាំង​នៃ​ការថែរក្សា​សម្ផស្ស​ដ៏​ចម្លែក​របស់ខ្លួន ដោយ​ការប្រើប្រាស់​ឆ្នាំងអ៊ុត។

ស្ដ្រី​វ័យ ៣៣ឆ្នាំ មានមុខមាត់ និង​ស្បែក.សម៉​ត់ ដូច​នារី​ពេញក្រមុំ

ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ស្ដីអំពី​រឿង​ចម្លែក​នៅ​កូរ៉េខាងត្បូង នារី​ម្នាក់​ដែល​ត្រូវបាន​គេ​អញ្ជើញ​ឱ្យចូល​រួម​ជា​ភ្ញៀវកិត្តិយស បាន​ឧទ្ទេសនាម​អំពី​របៀប​នៃ​ការ​ថែ​សម្រស់​របស់​នាង។ នៅពេល​គេ​មើល​ពី​រូបរាង​ខាងក្រៅ នារី​ម្នាក់​នោះ មាន​ស្បែ​កមុខ​ម៉ត់​រលោង ស្រស់ស្អាត និង​មិនមាន​ស្នាម​ជ្រីវជ្រួញ​សូម្បីតែ​បន្ដិច។ នាង​មាន​ស្បែក.សខ្ចី គួរ​ជាទី​ចង់បាន​សម្រាប់​ស្ដ្រី​គ្រប់រូប។ បើទោះជា​មាន​អាយុ ៣៣ឆ្នាំ​ហើយ​ក្ដី ប៉ុន្ដែ​ស្បែក​មុខ​របស់​នាង មើលទៅ​ដូច​នារី​វ័យ ២០ឆ្នាំ។

នារី​កូរ៉េ និង​ឆ្នាំងអ៊ុត​ចំហាយ​ទឹក​របស់​នាង

ប៉ុន្ដែ អ្នក​ដែល​បាន​ទស្សនា មានការ​ភ្ញាក់ផ្អើល​ខ្លាំង ពេល​នាង​ធ្វើការ​ឧទ្ទេសនាម អំពី​វិធីសាស្ដ្រ​ថែ​សម្រស់​ដោយ​ការប្រើ​ឆ្នាំងអ៊ុត ដើម្បី​បំបាត់​ស្នាម​ជ្រួញ។

នារី​ម្នាក់នេះ ឱ្យដឹងថា ក្រៅពី​ប្រើប្រាស់​ផលិតផល​ថែ​សម្រស់ និង​ម៉ាស្សា នាង​ក៏បាន​បង្កើត​វិធី​ថ្មី​មួយទៀត គឺ​ប្រើ​ឆ្នាំងអ៊ុត​ចំហាយ​ទឹក​ដើម្បី​បំបាត់​ស្នាម​ជ្រួញ​នៅលើ​ស្បែក​របស់ខ្លួន។

ប្រើប្រាស់​ចំហាយ​ក្ដៅ ដើម្បី​បំបាត់​ស្នាម​ជ្រួញ​នៅលើ​ស្បែក

នាង​ប្រើប្រាស់​ឆ្នាំងអ៊ុត​ចំហាយ​ទឹក អ៊ុត​ទៅលើ​ស្បែក​ដែលមាន​ស្នាម​ជ្រួញ ដូចជា​នៅលើ​ផ្ទៃមុខ ដៃ គល់​ក នៅត្រង់​ពោះ ក្លៀក។ល។ នាង​មិនបាន​ប្រើប្រាស់​កំដៅ​ដូច​ទៅនឹង​ការ​អ៊ុតខោអាវ​នោះទេ ប៉ុន្ដែ​វា​ក៏​ជា​ឆ្នាំងអ៊ុត​ធម្មតា​ដែល​គេ​ប្រើ​សម្រាប់​អ៊ុត​សម្លៀកបំពាក់។


ស្បែក​របស់​នាង​ម៉ត់​រលោង និង​មិនមាន​ស្នាម​ជ្រួញ ប៉ុន្ដែ​សូមកុំ​ធ្វើតាម​នាង​ឱ្យសោះ

ទោះជា​យ៉ាងនេះ​ក្ដី ការ​អ៊ុត​ស្បែក​ខាងលើនេះ គឺមាន​គ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់​ស្បែក​ដែលមាន​សភាព​ស្ដើង​របស់​មនុស្ស ដូច្នេះ​កម្មវិធី​ទូរទស្សន៍​ក៏បាន​ព្រមាន​ដល់​ទស្សនិកជន​ទាំងឡាយ មិនឱ្យ​ធ្វើតាម​វិធី​ដ៏​ចម្លែក​របស់​នាង។


ព័ត៌មាន​ទាក់​ទិន​គួរ​ចាប់​អារម្មណ៍​ផ្សេង​ទៀត

ស្រីស្អាត Go Jun Hee លេចធ្លោ ដោយ​​ make-up ពណ៌​​ទឹកក្រូច​(វីដេអូ)

តារា​កូរ៉េខាងត្បូង Krystal F(x) បង្ហាញ​វិធី​ផាត់មុខ ដូច​ធម្មជាតិ (វីដេអូ)

ជ្រើសរើសពណ៌សម្លៀកបំពាក់ ឱ្យសមនឹង បបូរមាត់ក្រហម

 


ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ 24h


Tags: skin wrinkles steam iron beauty korea