CamNews

បាល់ទាត់ស៊ីហ្គេមចាប់ផ្តើមទាំងមិនទាន់មានពិធីបើក ជាផ្លូវការ

ការប្រកួតកីឡាស៊ីហ្គេមនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅមិនទាន់មានកម្មវិធីបើកប្រកួតជា
ផ្លូវការនៅឡើយទេ។ តែយ៉ាងណាមិញកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះមានការប្រកួត
បាល់ទាត់នៅក្នុងពូល B ចំនួន២គូរួចមកហើយ រវាងវៀតណាមនឹង ហ្វីលីពីន ដែលវៀត
ណាមយកឈ្នះហ្វីលីពីន ៣-១, នឹងមួយគូទៀតរវាងមីយ៉ាន់មាន នឹងឡាវ ដែលមីយ៉ាន់
មាបានបំបាក់ឡាវក្នុងលទ្ធផល ៣-២។

កម្មវិធីបើកការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១១នេះនឹងត្រូវបានបើកនៅក្នុងថ្ងៃសុក្រសប្តាហ៍
ក្រោយនៅក្នុងទីក្រុង Palembang ខាងត្បូងកោះ ស៊ូមាត្រា។
ជាទូទៅការប្រកួតកីឡាបាល់ទាត់តែងតែចាប់ផ្តើមមុនកម្មវីធីបើកជាផ្លូវការដោយសារ
តែការប្រកួតនេះត្រូវលេងក្នុងទំរង់វិលជុំដែលអាចចំណាយពេលវេលាយូរជាងកីឡាដទៃ។
ក្នុងឆ្នាំនេះប្រទេសដែលចូលរួមក្នុងកីឡាស៊ីហ្គេមមានចំនួន១១ ដែលរួមមានប្រទេស
នៅក្នុងសហគមន៍អាស៊ានទាំង១០ នឹង Timor Leste។​
ការប្រកួតបាល់ទាត់នឹងត្រូវធ្វើឡើងតែនៅក្នុងទីក្រុង ចាកាតាប៉ុណ្ណោះ ដែលរួមមាន
កីឡាចំនួន២០ ប្រភេទទៀតផងដែរ។ ចំណែកឯកីឡាចំនួន២២ប្រភេទទៀតនឹងប្រកួត
នៅក្នុងទីក្រុង Palembang។
ការប្រកួតនឹងត្រូវបន្តរហូតដល់ថ្ងៃទី២២ ខែវិច្ឆការ ឆ្នាំ២០១១។
គួរបញ្ជាក់ថាប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនេះម្តងហើយ
កាលពីឆ្នាំ ១៩៩៧៕


ដោយ វឌ្ឍនា

Tags: footballsea gamestartofficial opening