CamNews

ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅប្រទេសថៃកើនឡើង ដល់៥០៦នាក់ហើយ

គិតត្រឹមថ្ងៃអាទិត្យទី៦ ម្សិលមិញនេះចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់របស់
ប្រទេសថៃបានកើនឡើងដល់៥០៦ហើយ រួមទាំងបាត់ខ្លួនចំនួន២នាក់ផងដែរ នេះបើ
យោងតាមការចេញផ្សាយរបស់រដ្ឋាភិបាលថៃ ដែលចំនួននេះបានកើនឡើង៦០នាក់ក្នុង
មួយថ្ងៃមុន។ ២០ភាគរយនៃទីក្រុងបាងកកត្រូវបានលិចលង់ទៅដោយទឹកដែលផ្ទុកទៅ
ដោយសំរាម, សាកសពសត្វ, កាកសំណល់ឧស្សាហកម្មដែលអាចបង្កអោយមានជាជំងឺ
ដល់ប្រជាជនប្រមាណ១២លាននាក់។


ជាមួយនឹងការងើបឡើងវិញដ៏យឺតនោះនៅពេលនេះអាជ្ញាធរកំពុងតែខំប្រឹងស្វែងរកផ្លូវ
ដើម្បីរុញទឹកជំនន់នោះចេញពីក្រុងទៅកាន់សមុទ្រ។
ក្នុងចំណោមអ្នកស្លាប់ទាំង៥០៦នាក់ មិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់នៅ
ក្រុងបាងកកទេ គឺសុទ្ធតែជាជនរងគ្រោះដែលរស់តាមខេត្តរងគ្រោះមួយចំនួន៕



ដោយ វឌ្ឍនា

Tags: floodthialanddied506