ប្រទេសថៃ មិនត្រឹមតែល្បីឈ្មោះ ដោយសារតែមានទេសភាពស្អាតៗច្រើននោះទេ គឺនៅថែមមាន ភាពល្បីឈ្មោះជាមួយនឹងបណ្តា Tour ទេសចរកែសម្ផស្ស ដ៏មានគុណភាព ថែមទៀតផង។ ប្រជាជន ជាច្រើនមកពីទូទាំងពិភពលោក បាននាំគ្នាទៅប្រទេសថៃ ដើម្បីទទួលបាននូវការផ្លាស់ប្តូរ រូបរាង នៃដងខ្លួន ទាំងមូលរបស់ខ្លួន។
នៅក្នុងប្រទេសនេះ ការវះកាត់កែសម្ផស្ស ត្រូវបានគេចាត់ទុកថា ជាដំណោះស្រាយ ដ៏មានប្រសិទ្ធ ភាពមួយ ដែលជួយឲ្យនារីៗ មានភាពជឿជាក់ជាងមុន ជាមួយរូបរាង ក៏ដូចជាជីវិតថ្មីរបស់ខ្លួន។ នារីៗ ជាច្រើននាក់បានជឿថា សំបករូបរាងខាងក្រៅមានភាពស្រស់ស្អាត នឹងជួយឲ្យពួកគេ មានជីវិតរស់ នៅប្រកបដោយសុភមង្គលជាង។ ដូច្នេះហើយ បណ្តាមជ្ឈមណ្ឌមកែសម្ផស្ស តែងតែទទួលបាននូវ អតិថិជន ចូលមករកសេវាកម្មកែសម្ផស្សផ្សេងៗ មានចំនួនយ៉ាងច្រើន។ បើទោះជាដឹងហើយថា វាត្រូវចំណាយលុយច្រើន ក៏ដូចជានឹងមានភាពឈឺចាប់ពេលវះកាត់កែសម្ផស្ស ប៉ុន្តែនារីៗថៃ ជាច្រើននាក់ បានស្វែងរកដំណោះស្រាយ ធ្វើខ្លួនឲ្យស្អាត តាមរយះមុខកាំបិត។
បើយោងតាមស្ថិតិនៅប្រទេសថៃ ចំនួននារីៗដែលស្វែងរក ការវះកាត់កែសម្ផស្ស ពីមួយថ្ងៃទៅមួយ ថ្ងៃ កាន់តែមានការកើនឡើង ក្នុងពេលដែល ពាក្យគន្លឹះ នៃពាក្យកែសម្ផស្សនេះ ក៏កាន់តែមានការ ស្វែងរកច្រើន នៅលើអ៊ីនធឺណេត ផងដែរ។
សូមទស្សនាបណ្តានារីៗថៃ មួយចំនួន មុន និងក្រោយ ការវះកាត់កែសម្ផស្ស ខាងក្រោមនេះ តើមាន ការផ្លាស់ប្តូរ ឬស្រស់ស្អាតដូចម្តេចខ្លះ?
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14