CamNews

យានយន្ត 

Rolls-Royce Ghost Series II ត្រៀមខ្លួន​វាយ​លុក​ទីផ្សារ​ក្នុងឆ្នាំ ២០១៥

មកដល់ថ្មីទៀតហើយ ជាមួួយការវិវឌ្ឍដ៏មានសក្ដានុពលបំផុតក្នុងវិស័យទីផ្សាររថយន្ដទំនើប ដែលមហា​ជនគ្រប់គ្នាធ្លាប់បានឮ និងស្គាល់ច្បាស់អស់រយៈកាលកន្លងមកហើយ នោះគឺ ក្រុមហ៊ុន Rolls-Royce ដែលជាក្រុមហ៊ុនឈានមុខគេតម្លៃរថយន្ដនៅក្នុងប្រទេសកម្ពុជា។​ ស្របទទឹមនិងការអភិវឌ្ឍរបស់​ក្រុម​ហ៊ុន​តាមសម័យកាលនីមួយៗ យើងឃើញថាពិតជាប្លែក និងមានភាពទាក់ទាញគ្រប់សង្គមស្រទាប់វណ្ណ  មិនត្រឹមតែប៉ុណ្ណោះទេ ជាមួយភាពកាន់តែល្អឥតខ្ចោះនេះ ក្រុមហ៊ុនសូមធ្វើកាបង្ហាញជួននូវ ប្រភេទ Rolls-Royce ថ្មីមួយទៀតសម្រាប់ឆ្នាំ ២០១៥ នោះគឺ  Rolls-Royce Ghost Series II 2015 ។​

ចំពោះរថយន្ដទំនើប ប្រណិតនេះ ក្រុមហ៊ុនបានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីសម្រេចបានជោគជ័យ​សម្រាប់​អតិថិជន ដែលក្នុងនោះក្រុមហ៊ុនបានបំពាក់ឡើងនូវលក្ខណៈប្រព័ន្ធពិសេសៗ ទាំងក្នុងនិងក្រៅ​ដើម្បើធ្វើឲ្យរថយន្ដមើលទៅកាន់តែទំនើប និង គុណភាពល្អ។ លក្ខណៈដែលសំខាន់ៗសម្រាប់រថយន្ដ​នោះគឺ ជាប្រភេទរថយន្ដផលិតសម្រាប់ឆ្នាំ ២០១៥ ស៊េរីម៉ូដែលម៉ាស៊ីន V12 មានរង្វាស់ខ្នាត ៦.៦ L​ និង ៥៦៣​ សេស សមាសភាពប្រអប់លេខប្រភេទ ZF eight-speed transmission ហើយអាចប្រើប្រាស់​សមត្ថភាពល្បឿនប្រហែលរហូតដល់ ២៤៩ គ.ម ក្នុងមួួួយម៉ោង។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed

 



Tags: Viehicle Car Rolls-Royce Ghost Series II