ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ កាលពីវេលាល្ងាច ថ្ងៃទី ២៣
តុលា ម្សិលមិញនេះ នៅឯសង្កាត់ Ba Vi ក្រុង ហាណូយ ប្រទេសវៀតណាមឯណោះវិញ គេ
ឃើញមានលំហាត់ហ្វឹកហ្វើនជាពិសេស ត្រូវបានធ្វើឡើង ខណៈពេលដែលប្រទេសនេះ
ដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំ ការហ្វឹកហ្វាត់ ក៏ដូចជា សមនូវលំហាត់ជួយសង្គ្រោះជា
បន្ទាន់ ឆ្លើយតបទៅនឹងគ្រោះធម្មជាតិនៅក្នុងតំបន់អាស៊ាន ឆ្នាំ ២០១៣ ( ASEAN Disaster
Emergency Response Simulation Exercise ) ។
លើសពីនេះ ប្រភពសារព័ត៌មាន ដដែលបន្ថែមថា លំហាត់ហ្វឹកហ្វើនជាពិសេសមួយនេះ
គ្រោងនឹងធ្វើឡើងមានរយៈពេល ៤ ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី២១ តុលាដល់ថ្ងៃទី ២៤ តុលា
ឆ្នាំ ២០១៣។ គួររំឭកផងដែរថា លំហាត់ហ្វឹកហ្វើនជាពិសេស ជួយសង្គ្រោះបន្ទាន់ ដើម្បី
ឆ្លើយតប ទៅនឹងគ្រោះថ្នាក់ធម្មជាតិ នៅក្នុងតំបន់អាស៊ានលើកនេះ មានការចួលរួមពី
បណ្តាអ្នកសង្កេតការណ៍ ក៏ដូចជាពីបណ្តាប្រទេសសមាជិកអាស៊ានផ្សេងៗទៀត។
យ៉ាងណាមិញ លំហាត់ហ្វឹកហ្វើនជាពិសេសមួយនេះ ត្រូវបានគេធ្វើឡើងក្នុងគោលបំណង
ដើម្បីលើកកំពស់ កិច្ចសហប្រតិបត្តិការ ប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ រវាងបណ្តាប្រ
ទេសដែលជាសមាជិកអាស៊ាន ពោលគឺឆ្លើយតបទៅនឹងគ្រោះថ្នាក់ធម្មជាតិដ៏មានឥទ្ធិពល
មួយចំនួន ដែលអាចកើតមានឡើងនៅក្នុងសហគមន៍អាស៊ានផ្ទាល់តែម្តង ។ ខាងក្រោម
នេះ គឺជាបណ្តារូបភាពនៃលំហាត់ហ្វឹកហ្វើនជាពិសេសនោះ ជ្រាបកាន់តែច្បាស់ តាមដាន
ទស្សនាបន្តិចទៅ ៖
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ផ្អើលមើលវីដេអូ លោក អូប៉ាម៉ា ជួយសង្គ្រោះស្រ្តីខ្យល់គរ ម្នាក់
- អាកាសយានដ្ឋាន និងសាលារៀនជាច្រើនកន្លែងបិទទ្វារ ក្រោយមានការចុះ អ័ព្ទជាខ្លាំង
- ទៅមើលវីដេអូឯកសារ រំជួលចិត្ត ស្រក់ទឹកភ្នែក ឧបទ្ទេវហេតុធ្លាក់យន្តហោះ នៅឡាវ
- អាកាសយាននិក ខ្មែរ ម្នាក់បានស្លាប់នៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះនៅឡាវ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ..............
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........