ព័ត៌មានជាតិ & អន្តរជាតិ ៖ មន្រ្តីផ្លូវការជាន់ខ្ពស់តំណាងអោយអាកាសចរណ៍ស៊ីវិល បាន
ចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ អោយដឹងថា អវកាសយាននិក
ដែលជាអ្នកបើកយន្តហោះ ជួបនឹងឧបទ្ទេវហេតុធ្លាក់ចូលទន្លេមេគង្គ នាភាគខាងត្បូងប្រ
ទេសឡាវ កាលពីរសៀលថ្ងៃពុធ ទី១៦ខែតុលា បណ្តាលអោយមនុស្សទាំង ៤៩ នាក់បាន
ស្លាប់នោះ គឺជាអ្នកបើកយន្តហោះជនជាតិ ខ្មែរ នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស៊ិនហួរ ដែលទើបតែបានចេញផ្សាយកាលពី
វេលាល្ងាចម្សិលមិញនេះ។
លើសពីនេះ ទីភ្នាក់ងារសារព័ត៌មានដដែលនេះ បានអះអាងបន្ថែម ក្រោយពីមានកិច្ច
សម្ភាសន៍តាមទូរស័ព្ទជាមួយនឹង អនុប្រធាន នៃនាយកដ្ឋាន សន្តិសុខនិងសុវត្ថិភាព
លោក ហឹម សារុន អោយដឹងថា អាកាសយាននិក ដែលជាអ្នកបើកយន្តហោះរូបនោះ
មានឈ្មោះថា លោក យុង សំ មានវ័យ ៥៦ ឆ្នាំ គាត់ជាបុគ្គលិកបម្រើការអោយអាកាស
ចរណ៍ឡាវ ពោលគឺជាអ្នកបើកយន្តហោះ ស្របពេលដែលគាត់ធ្លាប់មានបទពិសោធន៍
និង ការហ្វឹកហ្វើននៅឯប្រទេសបារាំង និងរុស្ស៊ី ។
អាន - ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេ
មេគង្គ
គួរបញ្ជាក់ ផងដែរថា យន្តហោះមួយគ្រឿងនេះ បានជួបនឹងឧបទ្ទេវហេតុធ្លាក់ កាលពីថ្ងៃ
ពុធកន្លងទៅ ពោលគឺ នាវេលាម៉ោងជាង ៤ រសៀល ម៉ោងក្នុងស្រុកប្រទេសឡាវ ដោយ
នៅក្នុងនោះ វាបានធ្វើដំណើរហោះចេញពីក្រុង Vientiane ម៉ោង ២ និង ៤៥ នាទី ឆ្ពោះ
ទៅកាន់អាកាសយានដា្ឋនអន្តរជាតិ Pakse គ្រោងនឹងដល់ទីនោះនាវេលាម៉ោង ៣ និង
៥៥ នាទី។
ដោយឡែក បើយោងតាមប្រភពសារព័ត៌មានដដែលនេះ បានគូសបញ្ជាក់បន្ថែមថា
មូលហេតុចម្បង ដែលនាំអោយមានជំនួបនូវឧបទ្ទេវហេតុលើកនេះ ក៏ព្រោះតែបញ្ហាអា
កាសធាតុមិនអំណោយផង ពោលគឺមានព្យុះភ្លៀង យ៉ាងណាមិញ រាល់បេក្ខភាពដែល
ជាអ្នកធ្វើដំណើរ នឹងបានស្លាប់ទាំងអស់នោះ រួមមានសញ្ជាតិដូចជា ជនជាតិឡាវ បារាំង
អូស្រ្តាលី ថៃ កូរ៉េ វៀតណាម កាណាដា ចិន ម៉ាឡេស៊ី តៃវ៉ាន់ក៏ដូចជាជនជាតិអាមេរិកជា
ដើម៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- រកឃើញសាកសព ១១ នាក់ពីទីវាល កន្លែងធ្លាក់យន្តហោះនៅឡាវ
- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ
- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី
- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ
- ស្លាប់កើនដល់ ៩៩ នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារ កោះទេសចរណ៍
- ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួ