ព័ត៌មានអន្តរជាតិ ៖ ករណីធ្លាក់យន្តហោះនៅប្រទេសឡាវ កាលពីថ្ងៃពុធ សប្តាហ៍កន្លងទៅ
នេះ បានធ្វើអោយមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅទូទាំងពិភពលោក ខណៈទីភ្នាក់ងារសារ
ព័ត៌មានបរទេសល្បីៗមួយចំនួន បានចាប់អារម្មណ៍ចុះផ្សាយ នៅលើទំព័រមុខរបស់ខ្លួន។
គួរបញ្ជាក់ផងដែរ ឧបទ្ទេវហេតុដែលជាករណីធ្លាក់យន្តហោះខាងលើនេះ បានកើតឡើង
កាលពីរសៀលថ្ងៃពុធ សប្តាហ៍កន្លងទៅនៅជិតខេត្តចម្ប៉ាសាក់ ដែលមានព្រំប្រពល់ដែន
ជាប់នឹងប្រទេសកម្ពុជា និងប្រទេសថៃ ។ អាជ្ញាធរក្នុងស្រុក បានអះអាងអោយដឹងថា
នៅលើយន្តហោះមួយគ្រឿងនោះ មានអ្នកដំណើរ ៤៤ នាក់ និងបុគ្គលិកបម្រើការ ៥ នាក់
ផ្សេងទៀត ដោយយន្តហោះមួយនេះ ធ្វើដំណើរហោះចេញពីទីក្រុង Vientiane ។
បន្ថែមពីលើនេះ ជនរងគ្រោះទាំង ៤៤ នាក់ រូមទាំងបុគ្គលិកបម្រើការលើយន្តហោះទាំង
៥ នាក់ផ្សេងទៀត ទាំងអស់គ្នា ត្រូវបានគេជឿថា បានស្លាប់បាត់បង់ជីវិតទាំងអស់គ្នា
នៅក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះលើកនេះ ដោយនៅក្នុងនោះពួកគេជាជនជាតិ ឡាវ
បារាំង អូស្រ្តាលី ថៃ កូរ៉េ វៀតណាម កាណាដា ចិន ម៉ាឡេស៊ី តៃវ៉ាន់ អាមេរិក ក៏ដូចជា
ជាជនជាតិខ្មែរម្នាក់ផងដែរ គឺ លោក យុង សំ ជាអវកាសយាននិកបើកយន្តហោះ ផ្ទាល់
តែម្តង។ ដោយឡែក វីដេអូឯកសារមួយស្តីពីគ្រោះថ្នាក់ធ្លាក់យន្តហោះលើកនេះ ត្រូវ
បានរកអោយឃើញថា ពិតជាទទួលបានការពេញនិយម និងល្បីជាខ្លាំង ខណៈប្រទះ
ឃើញនៅក្នុងទំព័រហ្វេសប៊ុក។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដាន
ទស្សនាបន្តិចទៅ ៖
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- អាកាសយាននិក ខ្មែរ ម្នាក់បានស្លាប់នៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះនៅឡាវ
- រកឃើញសាកសព ១១ នាក់ពីទីវាល កន្លែងធ្លាក់យន្តហោះនៅឡាវ
- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ
- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី
- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ
ដោយ ៖ កុសល
ប្រភព ៖ FB & YT