CamNews

ព័ត៌មានអន្តរជាតិ 

អាកាសយានដ្ឋាន និងសាលារៀនជាច្រើនកន្លែងបិទទ្វារ ក្រោយមានការចុះ អ័ព្ទជាខ្លាំង

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសនាំមុខ CNN កាលពីប៉ុន្មានម៉ោងមុននេះ
បន្តិចចេញផ្សាយអោយដឹងថា អាកាសយានដ្ឋាន សាលារៀន និងផ្លូវហាយវេមួយចំនួនត្រូវ
បានបិទ ពោលគឺផ្អាកដំណើរការតែម្តង ក្រោយពីមានការវាយប្រហារពីសំណាក់ការចុះអ័ព្ទ
ជាខ្លាំង នៅឯភាគខាងជើងឆៀងខាងកើត ប្រទេសចិន ។

គួរបញ្ជាក់ផងដែរថា  ការចុះអ័ព្ទកណ្តាលក្រុងលើកនេះ​ ​ ពិតជាមានឥទ្ធិពលជាខ្លាំងនោះគឺ
ពិបាកនឹងការសម្លឹងមើលអ្វីឃើញណាស់    ក្នុងរយៈចម្ងាយតិចជាង ៥០ ម៉ែត្រ  ។  ដោយ
ឡែកប្រភពសារព័ត៌មានដដែលបន្ថែមថា      ករណីការចុះអ័ព្ទដ៏មានឥទ្ធិពលខាងលើនេះ
បានកើតឡើងនៅឯក្រុង Harbin នាខេត្ត Heilongjiang ប្រទេសចិន ដែលជាចលករជំរុញ
អោយអាជ្ញាធរប្រចាំតំបន់បិទនូវអាកាសយានដ្ឋានអន្តរជាតិ Harbin's Taiping Internatio-
nal Airport បណ្តោះអាសន្នសិន។

ដោយសារតែប្រព័ន្ធគមនាគមន៍មួយចំនួន    បានផ្អាកដំណើរការ  របស់ខ្លួនជាបណ្តោះអា
សន្ននោះ ក្រុមមនុស្សដែលជាពលរដ្ឋរស់នៅតំបន់នេះ បានចេញទៅប្រកបការងារចិញ្ចឹម
ជីវិតយឹត ក្រោយពីការធ្វើដំណើរដោយថ្មើរជើង    ស្របពេលដែលវាគឺជាករណីប្រថុយប្រ
ថានមួយក្នុងការ ការធ្វើដំណើរតាមរថយន្ត។​

លើសពីនេះ  ទីភ្នាក់ងារសារព័ត៌មានរដ្ឋ  ស៊ិនហួរ ក៏ដូចជា   CCTV  បានអះអាងអោយដឹង
ថា ករណីការចុះអ័ព្ទដ៏មានឥទ្ធិពលលើកនេះ នឹងបន្តរហូតទៅដល់ថ្ងៃអង្គារបន្ថែមទៀត៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ទៅមើលវីដេអូឯកសារ រំជួលចិត្ត ស្រក់ទឹកភ្នែក ឧបទ្ទេវហេតុធ្លាក់យន្តហោះ នៅឡាវ
- អាកាសយាននិក ខ្មែរ ម្នាក់បានស្លាប់នៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះនៅឡាវ
- រកឃើញសាកសព ១១ នាក់ពីទីវាល កន្លែងធ្លាក់យន្តហោះនៅឡាវ
- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ

- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN


Tags: China Smog Northeast Asia schools Airport