ស្ថិតនៅក្រោមការទុកចិត្ដ និង ជំនឿជឿជាក់យ៉ាងក្រៃលែង រថយន្ដទំនើប Audi Q5 និង Q7 បានទទួលការស្វែងយល់ ពីប្រិយមិត្ដគាំទ្រថាពិតជាល្អសាកសមនិងការអួតបង្ហាញរបស់ក្រុមហ៊ុនកន្លងមក។ ប៉ុន្ដែសូមកុំទាន់បំភ្លេច Audi Q3 ដែលកន្លងមកក៏ធ្លាប់ទទួលបានការពេញនិយមមិនចាញ់គេទេពីការបង្ហាញរួបរាងក្នុងពិភពរថយន្ដទំនើប ហេតុដូច្នោះហើយដើម្បីបន្ថែមពីលើនៅភាពទាក់ទាញនេះ ក្រុមហ៊ុន MTM បានក្រលារូបរាង ឲ្យកាន់តែប្រណិត និង ថាមពលកម្លាំងម៉ាស៊ីនខុសពី បងប្អូនត្រកូល Q3 កន្ហងមក ដើម្បីឲ្យកាន់តែទំនើបថែមទៀត ។ តើរថយន្ដថ្មីដែលក្រុមហ៊ុនមានន័យទៅដល់មានឈ្មោះអ្វី ហើយមានសមត្ថភាពយ៉ាងដូចម្ដេច?
ជាមួយនិងការរចនាម៉ូតឡើងដ៏អស្ចារ្យនេះ Audi Q3 ដែលគេចង់មានន័យទៅដលនោះគឺ Audi RS Q3 2.5 TFSI ដែលស្ថិតក្នុងការយកចិត្ដទុកដាក់ ពីក្រុមហ៊ុ MTM ដែលលោកអ្នកធ្លាប់បានឮរួចទៅហើយ។ ជាមួយនិងការប៉ិនប្រសប់ និងភាពជឿជាក់របស់ក្រុមហ៊ុនលើវត្ថុបំណងមួួយនេះ Audi RS Q3 2.5 TFSI ពិតជាអាចទួលបាននូវគុណភាព និង បរិមាណ ដោយការបន្ថែមឡើងនូវប្រព័ន្ធថ្មីៗ ទាំងក្នុងនិងក្រៅ។
ដូច្នេះជាការបង្ហាញ ក្រុមហ៊ុនបានសម្ដែងឡើងជាមួួយនិងកម្មវិធីដូចជា ការកែប្រែសម្លេងម៉ាស៊ីន ការដាក់បញ្ចូលសារធាតុ ការប៊ូនហ្វាយប៊ឺក្នុងម៉ាស៊ីន ជួយកាត់បន្ថយកំដៅនិងភាពសំនិក ចំណែកខ្នាតរង្វាស់ម៉ាស៊ីនមានចំនួន ៤១០ សេស អាចប្រើប្រាស់សមត្ថភាពល្បឿនដល់ទៅ ២៦៨ គ.ម /១ម៉ ។ ចំណែកបរិក្ខាខាងក្រៅវិញ គឺជាផ្នែកដែលបង្ហាញពីភាពទាក់ទាញ រួមមាន ទម្រង់កង់ដែលមើលទៅមានលក្្ខណៈស្រស់ស្អាតក្នុងរួបភាពកង់ស្ពត (Michelin Pilot Super Sport) ដែលជាប្រភេទកង់ទទួលការពេញនិយមជាខ្លាំងក្នុងសង្គមអ្នកប្រើប្រាស់ ដូចនេះជាការបង្ហាញពីតំលៃសម្រាប់រថយន្ដទំនើបគ្រឿងនេះគឺ ១០៤០០ ដុលា្លរ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed