CamNews

ជាន់គ្នាស្លាប់ព្រោះចូលមើល Concert របស់​ DJ ល្បី

យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែជាន់គ្នាស្លាប់នៅក្នុង
ការប្រគុំតន្រ្តីរបស់ DJ ជនជាតិជប៉ុនដ៏ល្បីគឺ DJ Steve Aoki ដែលបានធ្វើឡើងនាយប់ថ្ងៃពុធនៅ
រដ្ឋធានីម៉ាឌ្រីដ ប្រទេសអេស្បាញ។

ដោយសារតែចំនួនមនុស្សបុកសម្រុកមកមុខឆាកខ្លាំងពេកទើបបណ្ដាលអោយមនុស្ស ៣ នាក់ត្រូវ
បានគៀបស្លាប់នៅនឹងកន្លែង នឹង ២ នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ សរុបទៅគឺទាំងអស់ ៥ នាក់។
អ្នកដែលរងរបួសមិនទាន់ស្លាប់ទាំង ២ នាក់ទៀតនោះក៏មិនដឹងថាមានជីវិតអាចរស់នៅបានឬអត់
នោះទេព្រោះកំពុងតែសម្រាកនៅមន្ទីរពេទ្យជាមួយនឹងស្ថានភាពធ្ងន់ធ្ងរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ starpulse 

 


Tags: accident fatality