CamNews

រញ្ជួយដីនៅ​ ប្រទេសទួរគី សម្លាប់មនុស្ស៥នាក់ និងរាប់សិបនាក់រងរបួស

រញ្ជួយដីកំរិត ៥.៦រិចទ័រ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១១ បានសម្លាប់មនុស្ស៥
នាក់ និងរាប់សិបនាក់រងរបួសនៅភាគខាងកើតប្រទេសទួរគី កាលពីថ្ងៃពុធ ក្រោយពេល
រញ្ជួយដីដ៏ធំតែបីសប្តាហ៍ប៉ុណ្ណោះ សម្លាប់មនុស្សជាង៦០០នាក់ ក្នុងតំបន់តែមួយ។

លោកឧបនាយករដ្ឋមន្រ្តី Besir Atalay បានឲ្យដឹងថាថា មនុស្ស ២០នាក់ត្រូវបានគេរក
ឃើញនៅរស់ និង៥នាក់ផ្សេងទៀត បានស្លាប់បាត់ទៅហើយ។

រញ្ជួយដីកើតឡើងនៅវាលាម៉ោង២១និ២៣នាទី ម៉ោងនៅប្រទេសទូគី ដែលស្នូរនៃរញ្ជួយ
មានចំងាយពីទីក្រុង Van ប្រហែល ១៦គ.ម។

ប្រហែលផ្ទះរបស់ប្រជាជនចំនួន ២០ខ្នង និងសណ្ឋាគារ១ បានដួលរលំ។ ក្រុមជួយសង្គ្រោះ
កំពុង ព្យាយាមរកអ្នកនៅរស់ អគារ ២៥ បានដួលរលំ។



ក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើប្រតិបត្តិការតាមអគារនោះ ។


ប្រភព៖ BBC
ដោយ៖ ណាវី

Tags: turkeyinjureddeathearthquakebesir atalay