CamNews

ព័ត៌មានអន្តរជាតិ 

បណ្តាស្ថានីយ៍ ទូរទស្សន៍ថៃ ភាគច្រើន ផ្អាកការផ្សាយ បន្តផ្ទាល់របស់ខ្លួន ក្រោយប្រកាស ច្បាប់អាជ្ញាសឹក

ព័ត៌មានអន្តរជាតិ ៖ អ្វីដែលជាសញ្ញាណ  បន្ទាប់ពីយោធាថៃ ប្រកាស ច្បាប់អាជ្ញាសឹក នៅក្នុងប្រ ទេសក្នុងន័យការពារ សន្តិសុខថ្នាក់ជាតិនោះ   គេឃើញមាន ស្ថានីយ័ទូរទស្សន៍ថៃមួយចំនួន រង នូវការផ្អាកការផ្សាយបន្តផ្ទាល់ ពីសំណាក់ យោធា ក្នុងការផ្សព្វផ្សាយ ពីដំណើរការនៃការតវ៉ានៅ ក្នុងក្រុង គោលបំណង ធ្វើការរក្សាសន្តិសុខ នៅក្នុងប្រទេស  នេះបើយោងតាមការដកស្រង់ អត្ថ បទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស   channelnewsasia  ដែលទើបតែបានចេញផ្សាយ មុននេះបន្តិច ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្នុងន័យរក្សាបាននូវសណ្តាប់ធ្នាប់ ក៏ដូចជា រក្សាបាននូវ សន្តិសុខ តាមរយៈការផ្សព្វផ្សាយ នូវព័ត៌មានពិត ជាជាង ព័ត៌មានបង្ខួចនោះ បណ្តាស្ថានីយ៍ភាគ ច្រើនរងនូវការ ផ្អាកការផ្សាយផ្ទាល់របស់ខ្លួន ដោយនៅក្នុងនោះ រួមមានបណ្តាស្ថានីយ៍គាំទ្រ រាជ រដ្ឋាភិបាលប្រទេសថៃ ខណៈផ្សាយពីក្រុមអាវក្រហម និង ផ្អាកបណ្តាស្ថានីយ៍ផ្សាយ របស់ក្រុម ប្រឆាំងរដ្ឋាភិបាល ដូចគ្នាដែរ ពោលប៉ុស្តិ៍ Blue Sky TV ផ្ទាល់តែម្តង ។

គួររំឭកថា បណ្តាស្ថានីយ៍ទូរទស្សន៍ រួមមានតាំងពី បណ្តាស្ថានីយ៍ ប្រឆាំង និង គាំទ្រ រដ្ឋាភិបាល រងការផ្អាកការផ្សាយរបស់ខ្លួន ក្រោយពីទទួលបាន សេចក្តីសម្រេច ក្រោយពីមានការចុះហត្តលេ ខាពីសំណាក់ លោក ឧត្ដមសេនីយ៍ Prayuth Chan-O-Cha ជាប្រមុខកងទ័ព ។


គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ  មេបញ្ជាការកងទ័ពកំពូលរបស់ថៃ ប្រកាសដាក់ប្រទេស ក្នុងច្បាប់ អាជ្ញាសឹក ដើម្បីការពារ សន្តិសុខជាតិ និង សណ្តាប់ធ្នាប់ ខណៈដែលប្រទេស កំពុងមានវិបត្តិដ៏ ខ្លាំងខ្លា ពាក់ព័ន្ធ ទៅនឹងនយោបាយ ស្របពេលដែល ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ករណី ការផ្ទុះការតវ៉ា ប្រឆាំងទៅនឹងរដ្ឋាភិបាល      បានសម្លាប់មនុស្ស ដល់ទៅ ២៨ នាក់ ខណៈរាប់រយ នាក់ផ្សេងទៀត រងរបួស ។ មន្រ្តីជាន់ខ្ពស់ នៃកងទ័ពថៃ បានថ្លែងអោយដឹង ថា ការប្រកាសដាក់ ប្រទេស ចូលក្នុងច្បាប់អាជ្ញាសឹកនេះ មិនមែនជារដ្ឋប្រហារនោះទេ

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ Channelnewsasia


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia Protest