CamNews

ទឹកជំនន់នៅទីក្រុងបាងកកអាចនឹងបន្តដល់ឆ្នាំក្រោយ

បាងកក៖ នាយករដ្ឋមន្រ្តីរបស់ថៃ យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រា បាននិយាយកាលពីថ្ងៃអង្គារថា "ផ្នែកខ្លះនៃទីក្រុងបាងកកនឹងនៅតែបន្តលិចលង់រហូតដល់ឆ្នាំក្រោយ, បើទោះបីជាកំរិតទឹក
បានថយចុះនៅក្នុងតំបន់មួយចំនួនក្នុងមួយសបា្តហ៍នេះក៏ដោយ។"
ទឹកជំនន់ដ៏អាក្រក់នៅក្នុងប្រទេសថៃក្នុងរយះពេលជាង៥០ឆ្នាំកន្លងមកនេះបានកើតឡើង
ដោយសារភ្លៀងមូសុងយ៉ាងខ្លាំង ដែលបានសំលាប់ប្រជាជនយ៉ាងហោចណាស់ ៥៦២នាក់
នឹងបានបំផ្លិចបំផ្លាញផ្ទះសំបែងរបស់ប្រជាជនរាប់លានខ្នង ពាសពេញផ្ទៃប្រទេស។
នៅក្នុងការព្យាយាមស្រោចស្រង់ទីក្រុងបាងកកដែលជាមជ្ឍមណ្ឌលសេដ្ឋកិច្ចនឹងនយោ
បាយរបស់ថៃនោះ អជ្ញាធរបានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការរុញច្រានទឹកជំនន់ទាំងនោះ
ទៅកាន់សមុទ្រតាមរយះផ្លូវទឹកក្នុងតំបន់ខាងកើត នឹងខាងលិច។
នាយករដ្ឋមន្រ្តីរបស់ថៃ យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រាក៏បាននិយាយដែលថា "ខ្ញុំពិតជាចង់ឃើញ
ប្រជាជនមានភាពសប្បាយរីករាយនៅក្នុងឆ្នាំថ្មី, ប៉ុន្តែខ្ញុំមិនជឿជាក់ថានៅក្នុងតំបន់ខាងលិច
ដែលមានភាពលំបាកក្នុងការរុញច្រានទឹក។"
កាលពីថ្ងៃចន្ទ័កន្លងទៅមានប្រជាជនថៃប្រមាណ ៧០នាក់ដែលពោរពេញទៅដោយកំហឹង
មាននាំគ្នាទៅកំទេចចោលនូវទំនប់ទឹកធំមួយដើម្បីរុញច្រានទឹកចេញពីតំបន់ដែលពួកគេរស់
នៅដែលស្ថិតនៅក្នុងភាគខាងជើងសង្កាត់ ដង ម៉ឺង (Don Mueang)៕


ដោយ វឌ្ឍនា

Tags: floodnext yearbangkok