CamNews

ទូរស័ព្ទ 

បរិមាណលក់របស់ iPhone បន្តធ្លាក់ចុះ

នេះគឺជាត្រីមាសទី៣ ជាប់ៗគ្នាហើយ ដែលបរិមាណលក់របស់ iPhone ធ្លាក់ចុះ ប៉ុន្តែ Apple បាន សង្ឃឹមថា iPhone 7/7 Plus នឹងជួយស្តារស្ថានការណ៍នេះ បានប្រសើរឡើងវិញ នៅត្រីមាស​ក្រោយ។


បើយោងតាមប្រភពព័ត៌មានពី Engadget ក្នុងសេចក្តីប្រកាសរបាយការណ៍លទ្ធផលជំនួញត្រីមាសទី៤ ឆ្នាំ២០១៦ របស់ Apple បរិមាណលក់ iPhone នៅតែបន្តធ្លាក់ចុះ ពោលមាន​រយះពេល ៣ត្រីមាស ជាប់ៗគ្នាហើយ។ ជាក់ស្តែង Apple លក់បាន iPhone ៤៥,៥​លានគ្រឿង (ខ្ពស់ជាងការ​រំពឹងទុកដែល គិតថានឹងបាន ៤៤​លាន​គ្រឿង), iPad លក់បាន ៩,៣លានគ្រឿង និងកុំព្យូទ័រ Mac បាន ៤,៩លាន គ្រឿង នៅក្នុងត្រីមាស​នេះ ពោលវាមានការធ្លាក់ចុះ បើប្រៀបនឹងត្រីមាសដូចគ្នា កាលពីឆ្នាំមុនបន្ត បន្ទាប់គ្នាគឺ ៥,២% សម្រាប់ iPhone, ៦% សម្រាប់ iPad, និង ១៤% សម្រាប់កុំព្យូទ័រ Mac។ Apple នៅតែមិនធ្វើការប្រកាស ពី​ស្ថានភាព​លក់ចេញរបស់ Apple Watch ថាយ៉ាងណានោះទេ? ប៉ុន្តែច្បាស់ ណាស់ដែលថា ភាពពេញ​និយមរបស់វា បានធ្លាក់ចុះយ៉ាងខ្លាំង ហើយខាង Apple ផ្ទាល់ក៏បានចាត់វា ចូលក្នុងក្រុម “បណ្តាផលិត​ផល​ផ្សេងទៀត”  របស់ខ្លួន ដែលរួមមាន ផ្នែករឹង Beats, ឧបករណ៍ស្តាប់ តន្រ្តី iPod និងបណ្តាផលិតផល​ផ្សេងទៀត។

ជាក់ស្តែង Apple បានដាក់ក្តីសង្ឃឹមលើ iPhone 7/7 Plus នឹងអាចជួយស្តារស្ថានភាព បានប្រសើរ ជាង​មុន នៅពេលខាងមុខ។ ពិតណាស់ នៅក្នុងត្រីមាសនេះ iPhone 7/7 Plus ពិតជាពិបាកនឹងជួយរួម​ចំណែក ក្នុងទិន្នន័យនៃការលក់ចេញ ដោយសារតែវា បានបញ្ចេញលក់នៅលើទីផ្សារ នៅក្នុងដំណាក់ កាលចុងត្រីមាសទៅហើយ។

BBC News ក៏បានឲ្យដឹងថា នាយកប្រតិបត្តិ Apple លោក Tim Cook ​បានជឿជាក់ជាមួយការឆ្លើយតប មកវិញយ៉ាងវិជ្ជមានរបស់អតិថិជនជាមួយនឹង iPhone 7/7 Plus ក៏ដូចជាតម្រូវការទិញ iPhone ទាំងពីរ​ម៉ូដែលនេះ បានលើសច្រើន បើធៀបនឹងការផ្គត់ផ្គង់។ កត្តានេះ នឹងជួយឲ្យ Apple ទទួលបានវិញនូវ​ការកើនឡើងខ្លាំងបរិមាណលក់ នៅក្នុងត្រីមាសបន្ទាប់៕​

- Samsung នឹងសើរើផ្លាស់ប្តូរ តំណែងបុគ្គលជាន់ខ្ពស់ ចំនួន ២០០ នាក់ នៅចុងឆ្នាំនេះ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Engadget, BBC News


Tags: iPhone sales iPhone 7 iPhone 7 Plus Apple Smartphone Hightech