CamNews

ទូរស័ព្ទ 

iPhone 8 អាចនឹងមានម៉ូដែល ប្រើស៊ីមកាតបានពីរ

ម៉ូដែល iPhone 8 Dual SIM អាចនឹងមានប្រើតែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ ដែលជាទី​កន្លែង​មាន​ប្រជាជន​ចូលចិត្តប្រើប្រាស់ស៊ីមច្រើន នៅលើទូរស័ព្ទតែមួយគ្រឿង។

(រូបតំណាង)

iPhone 8 ត្រូវបានគេឲ្យដឹងថា នឹងមានបំពាក់នូវបណ្តា Feature មួយចំនួន ដែលមិនធ្លាប់មានពីមុនមក​ មានជាអាទិ៍ដូចជា វាអាចនឹងបំបាត់ចោលនូវប៊ូតុង Home ដូចបច្ចុប្បន្ននេះ និងប្រើប្រាស់អេក្រង់ប្រភេទ OLED ជំនួសឲ្យអេក្រង់ LCD។

ថ្មីៗនេះ ប្រភពព័ត៌មានពីប្រទេសចិន ថែមទាំងបានបញ្ជាក់ជាលើកដំបូងថា Apple នឹងបំពាក់ទ្រនាប់​ដាក់បានស៊ីមកាតពីរ លើម៉ូដែល iPhone 8។ តាមរយះនេះ iPhone ម៉ូដែលប្រើស៊ីមពីរ គឺជា​កាដូ​ពិសេសពី Apple សម្រាប់ទីផ្សារប្រទេសចិន។


បើទោះបីជា នៅមិនទាន់មានបញ្ជាក់ជាផ្លូវការ ប៉ុន្តែរូបភាពចចាមអារ៉ាមនៅលើបណ្តាញទំនាក់ទំនង Weibo បានបង្ហាញឲ្យឃើញថា Apple បានដាក់លិខិតសុំចុះបញ្ជី ប័ណ្ណប៉ាតង់មួយចំនួន នៅប្រទេស ចិន​ពាក់ព័ន្ធនឹងបច្ចេកវិទ្យាស៊ីមពីរ។ ក្នុងនោះ ប័ណ្ណប៉ាតង់មួយពាក់ព័ន្ធនឹង ការជ្រើសរើស​ស៊ីម ចំណែកប័ណ្ណប៉ាតង់ដែលនៅសល់ និយាយអំពីសមត្ថភាពនៃការប្រើប្រាស់ថាមពលថ្ម នៃបច្ចេកវិទ្យា​ស៊ីមពីរនេះ៕

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Zing


Tags: iPhone 8 iPhone 8 Dual SIM Apple Smartphone Hightech