ក្រោយពីបានធ្វើការសេពអង្កេតទៅលើគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទៅលើ
រថយន្តដឹកសិស្សនឹងរថយន្តដឹកទំនិញពេលនេះលទ្ធផលនៃការសេពអង្កេតត្រូវបាន
បង្ហាញដែលវាគឺជាកំហុសរបស់អ្នកបើកបររថយន្តដឹកសិស្សដែលបានបើកបរខុសផ្លូវ។
ក្រៅពីកំហុសនេះនៅមានកំហុសពីរទៀតដែលរួមមាន បើកបរលើសល្បឿន នឹងផ្ទុក
ចំនួនមនុស្សច្រើនហួសកំណត់។
ក្នុងនោះផងដែររថយន្តដឹកសិស្សដែលមានកៅអីចំនួន៩ បានដឹកកុមារដល់ទៅ៦៤នាក់
ដែលរួមមានជំទង់២នាក់។
ក្នុងគ្រោះថ្នាក់នេះផងដែរបានបណ្តាលអោយកុមារចំនួន ២១នាក់បានស្លាប់។
គួរបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តដឹកសិស្សនេះកើតឡើងជាញឹក
ញាប់នៅក្នុងប្រទេសចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដែលធ្វើអោយមានការព្រួយបារម្ភ
យ៉ាងខ្លាំង៕
ដោយ
វឌ្ឍនា