ក្នុងប៉ុន្មានឆ្នាំមកនេះ យានយន្តផ្ទាល់ខ្លួនហាក់ដូចជាមានការលូតលាស់យ៉ាងខ្លាំង ជាមួយ
នឹងបំណង ចង់បង្កើតឡើងនូវម៉ូដែលយានយន្តធ្វើដំណើរដែលមានរូបរាងតូចស្អាតបាត
បត់បែន ដែលឆ្ពោះទៅកាន់អ្នកប្រើប្រាស់ជាច្រើន។ ក្នុងនោះមានម៉ូដែលល្បីមួយចំនួនដូច
ជា Segway, Taurus, P.U.M.A ឬយានយន្តកង់មួយ Orbis។ នៅពេលថ្មីៗនេះ Ryno Motors
ក៏បានបង្ហាញនូវម៉ូដែលយានយន្តមួយទៀត ដែលមានឈ្មោះថា Ryno។
Ryno គឺជាប្រភេទយានយន្តឯកជនទី២លើពិភពលោកដែលមានកង់តែមួយ។ ម៉ូដែល
Ryno នេះមានរចនាតូច ដែលវាប្រើកង់កៅស៊ូមួយដែលមើលទៅដូចកង់របស់រថយន្ត
សាមញ្ញ ហើយខ្ពស់បន្តិច មានកន្លែងអង្គុយតែមួយ និងមានដៃបើកបរដូចម៉ូតូកង់២
ធម្មតា។
Ryno បំពាក់ដោយម៉ាស៊ីនអគ្គីសនីប្រើថ្ម lithium-ion ជាមួយនឹងម៉ាស៊ីននេះ Ryno អាចជិះ
បានល្បឿន ៣០-៣៥គ.មក្នុងមួយម៉ោង។
ម៉ូដែល Ryno
បច្ចុប្បន្ននេះ ក្រុមហ៊ុនមានទីស្នាក់ការនៅ Porland អាមេរិក កំពុងស្វែករកដៃគូផលិត ហើយសង្ឃឹមថានឹងដាក់លក់ម៉ូដែល Ryno នេះនៅ ត្រីមាសទី៣ឆ្នាំ២០១២ ក្នុងតំលៃ
ប្រហែល ៤០០០ដុល្លាអាមេរិកក្នុងមួយគ្រឿង។
ម៉ូដែលយានយន្តទំនើបផ្សេងៗទៀត៖
P.U.M.A
Segwa
Orbis
ប្រភព៖ Faster and Faster
ដោយ៖ មិនា