CamNews

ទូរស័ព្ទ 

ស្មាតហ្វូនសម្រាប់យុវវ័យទាន់សម័យ តម្លៃទាប រូបរាង ស្រស់ស្អាត មកពីអាមេរិក

យីហោ BLU បង្ហាញខ្លួននៅ Miami, Florida សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ ត្រូវបានបង្កើត
ឡើងកាលពីឆ្នាំ ២០០៩ ហើយទូរស័ព្ទរបស់ BLU ភាគច្រើន មានរូបរាងស្រស់ស្អាត បែបយុវ
វ័យ ទាន់សម័យ។ Studio 5C HD គឺជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនថ្មីបំផុតរបស់ក្រុម
ហ៊ុន BLU ។

ក្រុមហ៊ុនផលិតទូរស័ព្ទអាមេរិក BLU ទើបតែបានឧទ្ទេសនាម ស្រឡាយស្មាតហ្វូនថ្មីរបស់ពួក
គេ នោះគឺ BLU Studio ។ ស្រឡាយស្មាតហ្វូននេះ សុទ្ធតែប្រើស៊ីម ២ និងតំណភ្ជាប់ប្រព័ន្ធ
LTE។ បណ្ដាម៉ូដែលក្នុងស្រឡាយ Studio នេះ មានដូចជា BLU Studio 5C HD, Studio 5.0 C,
Studio C Mini, Studio 5.0 CE ។ ស្មាតហ្វូនទាំងនេះ សុទ្ធសឹងតែត្រូវបានផលិតឡើង សម្រាប់
អតិថិជនគោលដៅ ជាយុវវ័យ ដូច្នេះ វាមានពណ៌ និងរចនាបទស្រស់ស្អាត ទាក់ទាញ។

BLU Studio 5.0 C HD គឺជាស្មាតហ្វូន ដែលមានគ្រឿងម៉ាស៊ីនខ្លាំងជាងគេ ក្នុងស្រឡាយ BLU
Studio ។ ស្មាត​ហ្វូន Studio 5.0 C HD ប្រើប្រូសេសឺរ MediaTek MT6582 SoC quad-core 1,3
GHz, RAM 1 GB ។ ម៉ាស៊ីននេះ មានអេក្រង់ 5 inch និងប្រើស្រទាប់អេក្រង់ IPS LCD មានរីសូ
លូសឹន HD (1280x720 pixel) ។ ស្មាតហ្វូន BLU Studio 5.0 C HD មានកាមេរ៉ា 8 MP, អង្គចង
ចាំក្នុង 4 GB, ថាមពលថ្ម មានកម្រិត 2.000 mAh ។

ស្មាតហ្វូនស្រឡាយ BLU Studio មានគ្រឿងម៉ាស៊ីន និងរូបរាងស្រដៀងនឹងស្មាតហ្វូន Moto G
និង Moto E ។ ឯតម្លៃរបស់ BLU Studio គឺប្រហែលត្រឹមតែ ជាង ១៤០ដុល្លារអាមេរិក ប៉ុណ្ណោះ។

 

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonedog/youtube