CamNews

ព័ត៌មានអន្តរជាតិ 

១០ ម៉ោង ស្ថិតនៅក្រោមកំដៅ ក្តៅហែង សម្លាប់ទារកតូច វ័យទើប ៩ ខែ យ៉ាងអណោចអធម

 ព័ត៌មានអន្តរជាតិ ៖ ទារកតូច ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ក្រោយពីមាន ករណីភ្លេចគេ ចោលនៅក្នុងរថយន្ត    តែម្នាក់ឯង  ខណៈសីតុណ្ហភាព កើនឡើងកំដៅលើសពី ២២  អង្សា    ទៅទៀត  នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគហេទំព័រសារព័ត៌មាន បរទេស ដឹមីរ័រ ។

ស្ថិតនៅក្នុងវ័យទើបតែ ៩ ខែ គេត្រូវបានភ្លេច ដោយទុកចោល នៅក្នុងរថយន្តតែម្នាក់ឯង ពី សំណាក់លោកឪពុក ដែលខ្វះការប្រុងប្រយ័ត្ន ដោយបានសំចតឡាន មានក្មេងខាងលើទុក ចោលនិងបើករថយន្តមួយផ្សេងទៀត ទៅធ្វើការ ដូចសព្វមួយដង ។ រយៈពេល ១០ ម៉ោង ក្រោយ គាត់ក៏បានវិលត្រលប់ មកផ្ទះវិញ ស្ថិតនៅក្នុងតំបន់ ស្ងាត់ជ្រងំ គាត់ក៏បានឃើញកូន តូច របស់ខ្លួន សន្លប់បាត់បង់ស្មារតី បាត់ទៅហើយ នៅវេលាម៉ោង ៧ យប់ ភ្លាមៗនោះ គាត់ក៏បានធ្វើ ការប្តឹងមន្រ្តីប៉ូលីស ។

ជាអកុសល បើទោះជាមានកិច្ចអន្តរាគមន៍ ខិតខំ​ជួយសង្គ្រោះយ៉ាងណាក៏ដោយចុះ ទារកតូច នោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ គួររំឭកថា ករណីខាងលើនេះ​ បានកើតឡើង កាល ពីថ្ងៃ ពុធ កន្លងទៅនេះ នៅឯរដ្ឋ Carlifornia សហរដ្ឋអាមេរិក ។ ដោយឡែក អត្តសញ្ញាណ ក្រុម គ្រួសារខាងលើ ពុំទាន់មានសេចក្តីរាយការណ៍បញ្ជាក់អោយដឹងច្បាស់នៅឡើយទេ ៕

បញ្ជាក់ ៖ ប្រការ គ្រោះថ្នាក់ មួយនេះ បានធ្វើអោយទារក ជាច្រើននាក់ស្លាប់ ជាបន្តបន្ទាប់ ជាច្រើន ករណី ដែលគេឃើញមានតែងកើតឡើង នៅលោកខាងលិច យ៉ាងណាមិញ ជាអត្ថបទសារព័ត មានគម្រូ ហើយនោះ លោកអ្នក ត្រូវច្បាស់ថា មិនមានការធ្វេសប្រហែស ដូចនេះ នោះទេ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Florida USA US United States Int news Breaking news Unt news California