CamNews

ជីវិត និងការងារ 

រកបានប្រាក់លានដុល្លារ ដោយសារខ្សែដៃ សរសៃអំបោះ

ខ្សែដៃធ្វើពីខ្សែឆត្រយោង ដែលមានតម្លៃពី ៣០ ដល់ ៣៣ដុល្លារ មិនត្រឹមតែជាគ្រឿងអលង្ការ
ប៉ុណ្ណោះទេ វាក៏ត្រូវបានប្រើជាខ្សែសម្រាប់ឡើងភ្នំ ចងតង់ ឬចងរបស់របរ។

នៅពេល Kurt Walchle (Florida អាមេរិក) និយាយថា ចង់ផលិតខ្សែដៃ សម្រាប់ក្រុមកីឡាករ
អូឡាំពិចអាមេរិក មានមនុស្សជាច្រើនយល់ថា គាត់ជាមនុស្សឡប់។ ពួកគេគិតថា មានតែបណ្ដា
ក្រុមហ៊ុនធំៗ ដូចជា Ralph Lauren ឬ Nike តែប៉ុណ្ណោះ ទើបអាចនឹងធ្វើជាអ្នកផ្គត់ផ្គង់
ផលិតផល ដល់ក្រុមជម្រើសជាតិ។

ប៉ុន្ដែ Walchle និងប្រពន្ធរបស់ខ្លួន គឺនាង Melissa មិនបានយកចិត្តទុកដាក់ទៅលើសម្ដីរិះគន់
ទាំងនោះ។  ឆ្នាំ ២០០៧   ពួកគេបានសម្រេចចិត្តឈប់រកស៊ីផ្នែកអចលនទ្រព្យ ហើយងាកមក
បង្កើត Survival Straps ដែលជាក្រុមហ៊ុន ផលិតខ្សែដៃ និងខ្សែនាឡេកា។ Walchle ជ្រើសរើស ខ្សែសម្រាប់ធ្វើខ្សែឆត្រ មកប្រើប្រាស់។ ក្រោយមក ពួកគេដាក់លក់នៅលើទំព័រ eBay និងបណ្ដា
forum សម្រាប់ទាហាន ឬអ្នកចូលចិត្តដើរកំសាន្ដ។


 
ខ្សែដៃកំណែ Olympic ត្រូវបានលក់ក្នុងតម្លៃពី ៣០ ទៅ ៣៣ដុល្លារ/ខ្សែ


ក្រៅពីមុខងារជាគ្រឿងអលង្ការ ខ្សែដៃប្រភេទនេះ ក៏ត្រូវបានប្រើប្រាស់ក្នុងគោលដៅផ្សេងៗ
ដូចជា ឡើងភ្នំ ឡើងដើមឈើ ចងតង់ ឬចងរបស់របរនៅ លើរថយន្ដ ដោយសារតែខ្សែដៃនេះ
អាចមានប្រវែងដល់ទៅ ៨ម៉ែត្រ នៅពេលគេស្រាយចេញ។

ទំព័រ Business Week បានឱ្យដឹងថា ខ្សែដៃនេះ មានតម្លៃលក់រាយ ចាប់ពី ១២,៥ ទៅ ៥០ដុល្លារ
អាមារិក។ ពេលមានប្រាក់ចំណូលកាន់តែច្រើន Walchle ក៏បានបញ្ចុះបញ្ចូលឱ្យក្រុមហ៊ុនមួយ
នៅ Carolina ភាគ​ខាងជើង ដើម្បីឱ្យផលិតខ្សែមានពណ៌ច្រើនសម្រាប់ខ្លួន។ ប្រការនេះ ជួយឱ្យ
Walchle មានឱកាសកាន់តែច្រើន។ Walchle បង្កើតផលិតផលនេះ សម្រាប់ផ្នែកនគរបាល អ្នក
ពន្លត់អគ្គីភ័យ ឬគ្រូពេទ្យ។ ជាងនេះ Walchle ក៏បានសហការណ៍ជាមួយបណ្ដាក្រុមហ៊ុន ដើម្បី
ដាក់​ឡូហ្គូរបស់ពួកគេ ទៅលើខ្សែដៃប្រភេទនេះ។
 

ផលិតផលរបស់ Survival Straps សុទ្ធតែធ្វើដោយដៃ (រូប ៖Rolex Forum)


ឆ្នាំ ២០១០ Survival Straps បង្កើតបានរោងជាង ទំហំ ១៨៥ម៉ែត្រក្រឡា។ មកដល់ពេលនេះ
ទំហំរបស់វាបានកើនឡើងធំជាងមុន ៦ដង និងមានបុគ្គលិក ចំនួន ៦០នាក់។ ក្នុងមួយឆ្នាំៗ ពួក
គេអាចផលិតបាន ៣០០,០០០ឈុត ដែលមានតម្លៃប្រហែល ៥លានដុល្លារអាមេរិក។

កាលពីឆ្នាំទៅ Walchle បានចុះកិច្ចសហការណ៍ជាមួយគណកម្មការអូឡាំពិចអាមេរិក ដោយ
ផ្គត់ផ្គង់ខ្សែដៃ និងកាតចងនឹងវ៉ាលី ដល់កីឡាករ ក្រុមជម្រើសជាតិអាមេរិក ចំនួន ៨០០នាក់ ។

Walchle បានផ្គត់ផ្គង់ផលិតផលរបស់ខ្លួន ដោយមិនគិតថ្លៃ ដល់កីឡាករអូឡាំពិចអាមេរិក ប៉ុន្ដែ
អតិថិជនដទៃ អាចរកទិញបានខ្សែដៃដែលដូចទៅនឹងខ្សែកីឡាករ ក្នុងតម្លៃ ចាប់​ពី ៣០ ទៅ
៣៣ដុល្លារ។ Walchle ជឿជាក់ថា ខ្សែដៃអូឡាំពិចនេះ នឹងជួយឱ្យខ្លួន រកបាន ១លានដុល្លារក្នុង
ឆ្នាំនេះ។

 

អត្ថបទ​សំខាន់​ៗ ៖

កំពូលស្ដ្រីអ្នកដឹកនាំក្រុមហ៊ុន ដែលមានអំណាចបំផុត ក្នុងពិភពលោក

កុមារាលក់ឈើគូស ក្លាយជាមហាសេដ្ឋី មានទ្រព្យជាង ៥ម៉ឺនលានដុល្លារ

អ្នកយកព័ត៌មានជប៉ុន ទាក់ទាញបាតុករថៃ ដោយសម្រស់


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessweek


Tags: Olympic Bracelets Kurt Walchle Survival Straps