CamNews

មនុស្សរាប់ម៉ឺននាក់ ចូលរួមអបអរការចាប់ផ្ដើម នៃអូឡាំពិក ២០១២

 

អូឡាំពិក ២០១២ ត្រូវបានចាប់ផ្ដើម! មនុស្សរាប់ពាន់ លាននាក់ កំពុងសម្លឹងទៅកាន់ប្រទេស
អង់គ្លេស។

ក្នុងកម្មវិធីបើកការប្រកួតកីឡាអូឡាំពិកនេះផងដែរ មានការចូលរួមពីសំណាក់កីឡាកររាប់ពាន់
នាក់មកពីជុំវិញពិភពលោក រួមជាមួយនឹងតំណាងរដ្ឋមកពីជាង ១០០ ប្រទេស រួមជាមួយម្ចាស់
ក្សត្រីរបស់ចក្រភពអង់គ្លេស Elizabeth ទី ២ ផងដែរ។

ជាមួយគ្នានេះ ខាងអ្នករៀបចំក៏មានរៀបចំជាក្បួនពិសេស ដោយរួមមានក្បួនស្គរពិសេស ក៏ដូច
ជាមានក្បួនអ្នកលេងរហ័សកម្ម ក្បួនអ្នកសម្ដែងក្បាច់គុណ ដែលទាំងអស់នេះនឹងមាននៅក្នុងក
ម្មវិធីបើកឆាកកីឡាអូឡាំពិករដូវក្ដៅនៅ "Bird's Nest" Stadium ទីក្រុង ឡុងដ៏ ប្រទេសអង់គ្លេស
ហើយទាំង
អស់នេះគ្រាន់តែជាការបង្ហើបអោយដឹងពីអ្នករៀបចំកម្មវិធី តែប៉ុណ្ណោះគឺនៅមានច្រើន
ជាងនេះទៅទៀត។

រូបភាពថ្មីៗបំផុតពីក្រុងឡុង បង្ហាញថា ការចាប់ផ្ដើមព្រឹតិការណ៍អូឡាំពិក ២០១២ ពិតជាមាន
ភាពកក្រើកមេឃ រញ្ជួយដីពិតមែន! មនុស្សរាប់ម៉ឺននាក់បានចូលរួមអបអរការចាប់ផ្ដើមនៃមហា
ព្រឹតិការណ៍នេះ។

សូមគិតថា អ្នក រួមជាមួយយើងខ្ញុំ ក៏កំពុងចូលរួមក្នុងមហាព្រឹតិការណ៍នេះដែរចុះ!

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Dailymail


Tags: Olympic London