CamNews

កំពុងមានផ្ទៃពោះ នៅតែចូលរួមប្រកួត នៅអូឡាំពិក

Nur Suryani Mohamed Taibi អាយុ 29ឆ្នាំ ជាកីឡាការីនីបាញ់កាំភ្លើង របស់ម៉ាឡាស៊ី  បានធ្វើ
អោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលនាងចូលរួមប្រកួតក្នុង អូឡាំពិក ២០១២ ដោយខ្លួន
កំពុងមានផ្ទៃពោះ។

កីឡាការីនីបាញ់កាំភ្លើង របស់ម៉ាឡាស៊ី  គឺនាង Nur Suryani Mohamed Taibi មានអាយុ 29ឆ្នាំ
ដែលបច្ចុប្បន្ន កំពុងមានផ្ទៃពោះ ប៉ុន្ដែនាងក៏នៅតែទៅចូលរួមការប្រកួតនៅអូឡាំពិក ២០១២។
​នេះគឺជារឿងមិនដែលធ្លាប់កើតមានពីមុនមក ។

Nur Suryani Mohamed Taibi ត្រូវឆ្លងទន្លេនៅខែ កញ្ញាខាងមុខនេះ នាងបានទៅដល់ទីក្រុងឡុង
ជាមួយ ប្តីនាង គឺលោក Marhazli Mohtar។​ នាងនិយាយថា ប្តីនាងជាមន្ដ្រីនគរបាល ហើយការ
ចេញទៅប្រកួតរបស់នាង គឺដោយសារតែរដ្ឋាភិបាលជួយប្រាក់ទិញសំបុត្រយន្តហោះ។

គួរបញ្ជាក់ថា ចំណាត់ថ្នាក់បាញ់កាំភ្លើងរបស់នាង គឺជាប់លេខ ៤៧ ពីភពលោក។ ដោយកាលពី
ឆ្នាំ ២០១០ នាងបានទទួលមេដាយមាសនៅក្នុងការប្រកួតដណ្ដើមយកពានរង្វាន់អាស៊ីផងដែរ៕

 

 

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ BBC


Tags: Olympic London Pregnant Malaysian