CamNews

ជីវិតរស់នៅ 

វគ្គសិក្សាស្លាប់សាកល្បងនៅកូរ៉េខាងត្បូង

ការធ្វើអត្ដឃាតគឺជាបញ្ហាធំនៅកូរ៉េខាងត្បូង ហើយ អត្រានេះបានកើនឡើងច្រើនបន្ទាប់ពីវិបត្តិ
ហិរញ្ញវត្ថុអាស៊ី ឆ្នាំ ១៩៩៧ នេះគឺជាមូលហេតុដែលនាំអោយមានវគ្គសិក្សា "ស្លាប់សាកល្បង" នៅប្រទេសនេះ។

នៅក្នុងវ័យ ៦២ឆ្នាំ លោក Ha Yusoon បានចាប់ផ្ដើមព្រួយបារម្ភ និងគិតពីការស្លាប់ គាត់តែងសួរ
ខ្លួនឯងថា មិនដឹងតើពេលណា យមរាជនឹងមកហៅទ្វារ។ ប៉ុន្ដែមិនទន្ទឹងរង់ចាំយូរនោះទេ គាត់ក៏
បានចូលរួមក្នុងវគ្គសិក្សា "ស្លាប់សាកល្បង" នៅប្រទេសកូរ៉េខាងត្បូង ដែលវគ្គសិក្សានេះត្រូវបាន
គេធ្វើឡើងកាលពីខែកាក្កដា ឆ្នាំ ២០១១។

លោក Ha Yusoon ពាក់អាវតាមបែបប្រពៃណី សម្រាកនៅក្នុងក្ដារមឈូសមួយ និងមានអារម្មណ៍
ថាមានក្ដីសុខស្ងប់ រហូតដល់គម្របក្ដារមឈូសនោះត្រូវបានគេបិទ នៅពេលនោះ គឺនៅសល់តែ
ភាពងងឹត និងឯកោ។ លោកបានដឹងអំពីភាពភ័យខ្លាចដ៏អាក្រក់បំផុតរបស់ខ្លួន ៖ ភាពងងឹតជារៀង
រហូតបានមកដល់។

លោក​ Ha Yusoon ជាមន្ដ្រីត្រួតពិនិត្យ និងការពារគ្រោះអគ្គីភ័យ និយាយដោយសម្លេងដង្ហើមវែងៗ
ថា ៖ "អរគុណព្រះ នេះគ្រាន់តែជាពិធីបុណ្យក្លែងក្លាយប៉ុណ្ណោះ"។ លោកបន្ដថា "ការស្លាប់ និងរស់គឺ
មានគម្លាតពីគ្នាតែមួយជំហានប៉ុណ្ណោះ ប៉ុន្ដែវាមានភាពខុសគ្នាឆ្ងាយណាស់"។

លោក Ha Yusoon គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៧០នាក់ដែលបានចូលរួមក្នុងវគ្គសិក្សា
"ស្លាប់សាកល្បង" នេះ ដែលត្រូវបានធ្វើឡើងដោយករិយាល័យមូលដ្ឋានមួយនៅភាគឦសាន នៃ
ក្រុងសេអ៊ូល។ ពាក្យស្លោករបស់វគ្គសិក្សានេះគឺ "កុំធ្វើអោយជីវិតក្លាយជាការជំពាក់គុណ"។

Baek Sung-ok ជាអ្នកជម្ងឺមហារីកអូវែរ(ovarian) ធ្លាប់បដិសេធការព្យាបាលកាលពីប៉ុន្មានឆ្នាំមុន
បាននិយាយពីខាងក្នុងក្ដារមឈូសថា ៖ "ខ្ញុំនឹងបំភ្លេចទម្លាប់លោភហាម អត្មានិយមចំពោះស្វាមី និងស្រឡាញ់កូនៗអោយបានច្រើនជាងមុន"។

China Daily បានចេញផ្សាយថា សកម្មភាពមួយផ្សេងទៀត នៅក្នុងវគ្គសិក្សា "ស្លាប់សាកល្បង" នោះគឺការសរសេរសំបុត្រមរណៈ។ Kim Young-sook ​បានសរសេរសំបុត្របែបនេះទៅអោយកូនៗ
ទាំង ៤នាក់របស់ខ្លួន ៖ "នៅពេលពុកមិនមានជីវិតនៅក្នុងលោកនេះ ចូរកូនៗរស់នៅអោយបាន
ល្អជាមួយគ្នា និងចេះសណ្ដោះប្រណីដល់គ្នា"។

Kang Kyung-ah បុគ្គលិករៀបចំវគ្គសិក្សានេះ អោយដឹងថា បទពិសោធនៃអារម្មណ៍ជិតស្លាប់នឹង
នាំមកនូវអន្ថន័យស្ដីពីការរស់នៅសម្រាប់មនុស្សរាល់គ្នា ទោះជាពួកគេចាស់ ឬក្មេង។

ការធ្វើអត្ដឃាតគឺជាបញ្ហាធំនៅកូរ៉េខាងត្បូង ហើយប្រទេសនេះក៏ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតស្ដីពី
ការសម្លាប់ខ្លួន ក្នុងចំណោមប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្តិការណ៍ និងអភិវឌ្ឍសេដ្ឋ
កិច្ច អត្រានេះបានកើនឡើងច្រើនបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ ១៩៩៧។ នេះគឺជាមូលហេតុ
ដែលនាំអោយមានវគ្គសិក្សានេះ។

ជាធម្មតា បន្ទាប់ពីការបូជាសពរួច គេតែងឃើញក្រុមគ្រួសារ ញាតិមិត្តនៅមានការយំស្រែក អាឡោះ
អាល័យ ប៉ុន្ដែអ្នកដែលបានចូលរួមក្នុងវគ្គសិក្សា "ស្លាប់សាកល្បង" នេះបែរជាមានការត្រេកអរ និង
សប្បាយចិត្ត ដោយសារតែបានត្រឡប់មកជួបជុំគ្រួសារ។ ពួកគេនាំគ្នាទះដៃអប់អរ និងច្រៀងបទ
ចម្រៀងមួយបទ ដែលមានចំណងជើងថា "សុភមង្គល"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT


Tags: die course korea death